រថយន្ត​ស្ព័រចំនួន ៥ បញ្ចេញសំឡេងខ្លាំងជាងគេបំផុត

រថយន្ត​ស្ព័រ​ប្រើ​ម៉ាស៊ីន​ប្រេង​ឥន្ធនៈ ភាគ​ច្រើន​សុទ្ធ​តែ​អាច​បញ្ចេញ​សំឡេង​ឮ​ខ្លាំង​ ដែល​វា​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ជុំវិញ​បាន។ ខាង​ក្រោម​នេះ​ជា​រថយន្ត​ ៥ ម៉ូដែល បញ្ចេញ​សំឡេង​ឮ​ខ្លាំង​ជាង​គេ​បំផុត ៖

៥. Chevrolet Corvette ZR1 ឆ្នាំ ២០១៩ (៩៩ ​ដេស៊ីបែល)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​​រថយន្ត​ម៉ូដែល​នេះ​ប្រើ​ម៉ាស៊ីន Supercharged ចំនួន ៨ ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន ៧៥៥ សេះ ដែល​សំឡេង​ពី​ម៉ាស៊ីន​នេះ​មាន​រហូត​ដល់ ៩៩ ​ដេស៊ីបែល។

៤. Ford GT ឆ្នាំ ២០១៧ (១០០ ដេស៊ីបែល)

ម៉ាស៊ីន​ប្រភេទ Twin-Turbo ​ចំណុះ ៣,៥ លីត្រ ចំនួន ៦ ស៊ីឡាំង​របស់​រថយន្ត​នេះ អាច​បញ្ចេញ​សំឡេង​បាន​ ១០០ ដេស៊ីបែល ខណៈ​ដែល​បង្កើត​កម្លាំង​បាន​ ៦៤៧ សេះ។

៣. McLaren Senna ឆ្នាំ ២០១៩ (១០២ ដេស៊ីបែល)

រថយន្ត​ Senna ជំនាន់​ចុង​ក្រោយ​បំពាក់​ដោយ​ម៉ាស៊ីន​ភ្លោះ V8 Turbocharged ដែល​អាច​បញ្ចេញ​សំឡេង​បាន​ខ្លាំង​ដល់​ទៅ ១០២ ដេស៊ីបែល។

២. Ferrari 430 Scuderia ឆ្នាំ ២០០៩ (១០៤ ដេស៊ីបែល)

ផ្អែក​តាម​ការ​តេស្ត​របស់​ Caranddriver ម៉ាស៊ីន ៨ ស៊ីឡាំង​របស់​រថយន្ត​​នេះ នៅ​ពេល​រង្វិល​ជុំ​ដល់ ៨៥០០ ជុំ/នាទី អាច​បញ្ចេញ​សំឡេង​បាន ១០៤ ដេស៊ីបែល។

១. Porsche 911 GT3 RS ឆ្នាំ ២០១៦ (១០៨ ដេស៊ីបែល)

ក្រៅ​ពី​មាន​រូបរាង​ស្អាត​ហើយ​នោះ ការ​បញ្ចេញ​សំឡេង​បាន​​ឮ​ខ្លាំង​ជា​ចំណុច​ទាក់ទាញ​មួយ​ទៀត។ ម៉ាស៊ីន​ចំណុះ ៤,០ លីត្រ​របស់​វា អាច​បញ្ចេញ​សំឡេង​បាន​ដល់ ១០៨ ដេស៊ីបែល ដែល​អាច​ធ្វើ​ឲ្យ​ត្រចៀក​មាន​បញ្ហា​បើ​ស្ដាប់​យូរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម