រថយន្ត​អគ្គិសនី​​ដំបូង​របស់ Lexus នឹង​ជា​ប្រភេទ​រថយន្ត​ខ្នាត​តូច

តាម​ការ​ចុះ​ផ្សាយ​របស់ Autocar បាន​ឲ្យ​ដឹង​ថា Lexus នឹង​បង្ហាញ​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន ជា​ប្រភេទ Concpet នៅ​ក្នុង​កម្មវិធី Tokyo Motor Show ដែល​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​តុលា ឆ្នាំ ២០១៩ នេះ។

អនុ​ប្រធាន​ Lexus លោក Koji Sato បាន​បង្ហើប​​ឲ្យ​ដឹង​ថា​​រថយន្ត​​អគ្គិសនី Concept ដំបូង​របស់ Lexus នឹង​មាន​ជា​ប្រភេទ Hatchback ដែល​ស័ក្ដិសម​សម្រាប់​ការ​បើក​ក្នុង​ទីក្រុង។ ចំណែក​ការ​ឌីហ្សាញ​រូបរាង​របស់​វា​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ជំរុញ​គំនិត​ពី​រថយន្ត Concept LF-SA ដែលបង្ហាញ​មុខ​កាល​ពី​ឆ្នាំ ២០១៥ (​ដូច​បង្ហាញ​ក្នុង​រូបភាព)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្បិត​ថា​លក្ខណៈ​សម្បត្តិ​ពិសេស​របស់​រថយន្ត​អគ្គិសនី​ដំបូង​របស់ Lexus នៅ​មិន​ទាន់​បាន​បង្ហាញ ប៉ុន្តែ​​លោក​ Sato ទទួល​ស្គាល់​ថា​ត្រូវ​​​បង្កើត​ផលិតផល​មួយ ដែល​មាន​ការ​ប្រកួតប្រជែង និង​ទាក់ទាញ។ ក្រុមហ៊ុន​បាន​ចាក់​លុយ​ច្រើន​សន្ធឹក ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​​ដែល​ត្រូវ​ការ​សម្រាប់​បង្កើត​រថយន្ត​អគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម