Centodieci គឺជារថយន្ត Bugatti ម៉ូដែលថ្មី ត្រៀមនឹងបង្ហាញមុខជាផ្លូវការក្នុងកម្មវិធី Pebble Beach នាថ្ងៃទី ១៦ សីហា ដោយរូបរាងរបស់វាត្រូវបានគេដឹងថាយកលំនាំតាមរថយន្ត Bugatti EB110 SS ដែលចេញកាលពីឆ្នាំ ១៩៩២។
ត្បិតថាមិនទាន់ប្រកាសចេញជាផ្លូវការ ប៉ុន្តែរូបរាងរបស់វាបានលេចធ្លាយឡើងលើបណ្ដាញអ៊ីនធឺណិត បង្ហាញឲ្យឃើញមុននូវរចនាបថរថយន្តម៉ូដែលថ្មីនេះ។ រថយន្តនេះរំពឹងថានឹងមានផលិតត្រឹម ១០ គ្រឿងប៉ុណ្ណោះ ដែលមួយគ្រឿងមានតម្លៃប្រមាណ ៨ លានអឺរ៉ូ (ប្រមាណ ៨,៩ លានដុល្លារ)។
Centodieci នឹងប្រើប្រាស់ម៉ាស៊ីនដូច Bugatti Chiron ពោលគឺម៉ាស៊ីនចំណុះ ៨,០ លីត្រ Quad-Turbocharged ចំនួន ១៦ ស៊ីឡាំង។ ប៉ុន្តែវាអាចត្រូវគេកែសម្រួលបន្ថែម ដើម្បីអាចផលិតកម្លាំងបានលើស ១៥០០ សេះ៕