រថយន្ត ១០ម៉ូដែល ដែលត្រូវបានគេលួចច្រើនជាងគេនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០២០

ប្រទេសម៉ាឡេស៊ីបានបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការលួចយានយន្តនៅឆ្នាំ ២០២១ ។ ក្រុមប្រឹក្សាកាត់បន្ថយការលួចយានយន្ត (VTREC) បានចែករំលែកបញ្ជីរថយន្តដែលត្រូវបានគេលួចច្រើនជាងគេទាំង ១០ នៅក្នុងឆ្នាំ ២០២០ ។

យោងទៅតាមគេហទំព័រ Paultan រថយន្ត Proton Wira បានឈរនៅលើគេក្នុងបញ្ជីម្តងទៀតដោយមានចំនួន ៣៥៣ គ្រឿងទោះបីជាចំនួននេះតិចជាងឆ្នាំមុនៗ ក៏ដោយ។ នៅលំដាប់ទី ២ គឺ Iswara ដែលជាម៉ូដែល Proton មួយទៀតដែលមាន ២៧៣ គ្រឿង។ រថយន្តភីកអាប់ Hilux របស់ Toyota ស្ថិតនៅលំដាប់ទី ៣ មាន ២០៩ គ្រឿងដែលក្លាយជារថយន្តបរទេសដែលត្រូវគេលួចច្រើនជាងគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់មកទៀត រថយន្ត Perodua Kancil ចំនួនមាន ១៤៤ គ្រឿង, Myvi មានចំនួន ១៣១ គ្រឿង, Proton Saga ១១០ គ្រឿងនិង Proton Waja ចំនួន ១០៤គ្រឿង ។

រថយន្ត ២ម៉ូឌែលរបស់ហុងដា គឺ Honda Civic និង Honda City ជាប់ចំណាត់ថ្នាក់លេខ ៨ និងលេខ ៩ រៀងៗខ្លួនដោយមានចោរលួច ៨៥ គ្រឿងនិង ៧៥ គ្រឿង។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ Honda City ឈរនៅលំដាប់ទី ៨ និង Honda Civic ជាប់ចំណាត់ថ្នាក់ទី ៩ ។ ទីបំផុត Vellfire របស់ Toyota ស្ថិតនៅចំណាត់ថ្នាក់បាតតារាងដោយមាន ៦០ គ្រឿងដែលត្រូវបានគេលួចច្រើនជាងគេនៅឆ្នាំ ២០២០ ។

របាយការណ៍ក៏បានចង្អុលបង្ហាញថាចំនួនយានយន្តដែលត្រូវចោរលួចជារៀងរាល់ថ្ងៃក្នុងឆ្នាំ ២០២០ មានចំនួន ២០ គ្រឿងស្មើនឹង ៣៧ ភាគរយ តិចជាងក្នុងឆ្នាំ ២០១៩ ដែលចំនួនរថយន្តរហូតដល់ ៣២ គ្រឿង ដែលត្រូវចោរលួចជារៀងរាល់ថ្ងៃ។ សរុបមកនៅឆ្នាំ ២០២០ មានចោរលួចរថយន្តសរុប ៧ ៤០០ គ្រឿង ខណៈឆ្នាំ ២០១៩ មានដល់ចំនួន ១១ ៦៧៥ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម