រថយន្ត ១០ម៉ូឌែល តម្លៃថ្លៃបំផុតក្នុងពិភពលោក

ដូចដែរបងប្អូនបានដឹងហើយថា រថយន្តដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកភាគច្រើន គឺជារថយន្តទំនើប(Supercars) ជាមួយកម្រិត Performance ខ្ពស់។ ដូច្នេះខាងក្រោមនេះ គឺជារថយន្តទាំង ១០ម៉ូឌែលដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ដោយចាប់ពី ២,៧លានដុល្លារ ដល់ ១២,៥លានដុល្លារ។

១. Bugatti La Voiture Noire មានតម្លៃ ១២,៥លានដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti La Voiture Noire វាផលិតឡើងដោយផ្អែកលើគ្រោងតែមួយ ដូចនិងរថយន្ត Bugatti Chiron ហើយវាដំណើរការដោយម៉ាស៊ីន ៨,០លីត្រ Quad-turbo ទំហំ ១៦ស៊ីឡាំង មានកម្លាំងសរុប ១ ៥០០សេះ។

២. Bugatti Centodieci មានតម្លៃ ៩លានដុល្លារ

រថយន្ត Bugatti Centodieci ដំណើរការដោយម៉ាស៊ីន ៨,០លីត្រ Quad-turbo ទំហំ ១៦ស៊ីឡាំង មានកម្លាំងសរុប ១ ៥៧៨សេះ។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ២,៤វិនាទី, ០-២០០គ.ម/ម៉ ប្រើពេល ៦,១វិនាទី, ០-៣០០គ.ម/ម៉ ប្រើពេល ១៣,១វិនាទី និងមានល្បឿនអតិបរមា ៣៨០គ.ម/ម៉។

៣. Bugatti Divo មានតម្លៃ ៥,៧លានដុល្លារ

រថយន្ត Bugatti Divo បំពាក់ជាមួយម៉ាស៊ីនចំណុះ ៨,០លីត្រ W16 មានកម្លាំង ១ ៤៧៩សេះ ដំណើរការដោយប្រអប់លេខដៃ ៧វគ្គ។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ២,៤វិនាទី និងមានល្បឿនអតិបរមា ៣៨០គ.ម/ម៉។

៤. Pagani Huayra Roadster BC មានតម្លៃប្រហែល ៣,៧ លានដុល្លារ

វាផលិតឡើងត្រឹមចំនួន ៤០គ្រឿងប៉ុណ្ណោះ។​ វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៦,០លីត្រ Twin-turbocharged V12 មានកម្លាំង ៧៩១សេះ។

៥. McLaren Saber មានតម្លៃប្រហែល ៣,៥លានដុល្លារ

វាផលិតឡើងត្រឹមចំនួន ១៥គ្រឿងប៉ុណ្ណោះ។​ វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbocharged V8 មានកម្លាំង ៨២៤សេះ និងមានល្បឿនអតិបរមា ៣៥០គ.ម/ម៉។

៦. GMA T.50 មានតម្លៃប្រហែល ៣លានដុល្លារ

រថយន្ត GMA T.50 មានទម្ងន់ ៩៨៦គីឡូក្រាម និងដំណើរការដោយម៉ាស៊ីនទំហំ ១២ស៊ីឡាំង មានកម្លាំងសរុប ៦៥៤សេះ

៧. Aston Martin Valkyrie មានតម្លៃប្រហែល ៣លានដុល្លារ

Aston Martin Valkyrie ដំណើរការដោយម៉ាស៊ីន ៦,៥លីត្រ Natural Aspirated ទំហំ ១២ស៊ីឡាំង មានកម្លាំងសរុប ១ ១៦០សេះ។

៨. Bugatti Chiron មានតម្លៃប្រហែល ២,៩៩៨ លានដុល្លារ

រថយន្ត Bugatti Chiron បំពាក់ជាមួយម៉ាស៊ីនចំណុះ ៨,០លីត្រ W16 មានកម្លាំង ១ ៤៧៩សេះ និងមានល្បឿនអតិបរមា ៤២០គ.ម/ម៉។

៩. Koenigsegg Jesko មានតម្លៃប្រហែល ២,៨៤ លានដុល្លារ

រថយន្ត Koenigsegg Jesko ដំណើរការដោយម៉ាស៊ីន ៥,០លីត្រ Twin-turbocharged V8 មានកម្លាំងសរុប ១ ២៨១សេះ ប្រសិនបើដំណើរការដោយម៉ាស៊ីនសាំង វាមានកម្លាំងរហូតដល់ ១ ៦០៣សេះ។ ដំណើរការដោយប្រអប់លេខដៃ ៨វគ្គ និង ៩វគ្គអូតូ។

១០. Mercedes-AMG One មានតម្លៃប្រហែល ២,៧ លានដុល្លារ

រថយន្តនេះ ដំណើរការដោយម៉ាស៊ីន ១,៦លីត្រ V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ ដែលមានកម្លាំងសរុប ១ ០៤៣ ទៅ ១ ២៣១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម