បើតាមតួលេខដែលចេញផ្សាយដោយ Focus2move បានបង្ហាញអំពីរថយន្តចំនួន ១០ ដែលលក់ដាច់បានច្រើនជាងគេនៅសហរដ្ឋអាមេរិក ប្រចាំឆ្នាំ ២០១៩ ដែលគិតត្រឹមខែវិច្ឆិកា។
១. Ford F-Series លក់បានប្រមាណ ៨០ ម៉ឺនគ្រឿង
២. រថយន្តភីកអាប់ RAM លក់បានប្រមាណ ៥៧៣ ០០០ គ្រឿង
៣. Chevrolet Silverado លក់បានប្រមាណ ៤៩៤ ០០០ គ្រឿង
៤. Toyota RAV4 លក់បានប្រមាណ ៤០៦ ០០០ គ្រឿង
៥. Honda CR-V លក់បានប្រមាណ ៣៤៨ ០០០ គ្រឿង
៦. Nissan Rogue លក់បានប្រមាណ ៣២៣ ០០០ គ្រឿង
៧. Toyota Camry លក់បានប្រមាណ ៣១០ ០០០ គ្រឿង
៨. Chevrolet Equinox លក់បានប្រមាណ ៣០៣ ០០០ គ្រឿង
៩. Honda Civic លក់បានប្រមាណ ៣០២ ០០០ គ្រឿង
១០. Toyota Corolla លក់បានប្រមាណ ២៨១ ០០០ គ្រឿង