ពេលទិញរថយន្ត មនុស្សភាគច្រើនច្បាស់ជាពិចារណាលើរយៈពេលនៃការប្រើប្រាស់ ចង់បានរថយន្តដែលមានអាយុកាលវែងប្រើបានយូរឆ្នាំ។ iSeeCars របស់សហរដ្ឋអាមេរិកបានវិភាគលើរថយន្តជាង ១៣,៨ លានគ្រឿង ដើម្បីពិនិត្យមើលថារថយន្តម៉ូដែលណាខ្លះអាចប្រើប្រាស់បានដល់ ៣២ ម៉ឺនគីឡូម៉ែត្រ ឬលើសពីនេះ។ ជាមធ្យមមាន ១,២% នៃរថយន្តដែលផលិតរៀងរាល់ឆ្នាំ អាចឆ្លងផុតដល់ ៣២ ម៉ឺនគីឡូម៉ែត្រ។ ខាងក្រោមជារថយន្តដែលឈរនៅតំណែងលើគេ ក្នុងការវិភាគ ៖
១. Toyota Sequoia ៖ ៧,៤%
៧,៤% នៃរថយន្ត Toyota Sequoia អាចបើកបរលើដងផ្លូវបានលើសពី ៣២ ម៉ឺនគីឡូម៉ែត្រ។ ជាងនេះទៅទៀត រថយន្តម៉ូដែលនេះក៏ជារថយន្តមួយក្នុងចំណោមរថយន្ត ៥ ម៉ូដែល ដែលអាចប្រើប្រាស់បានដល់ ៤៨ ម៉ឺនគីឡូម៉ែត្រ ក្នុងការសិក្សានេះផងដែរ។
២. Chevrolet Suburban ៖ ៥,០%
៣. Ford Expedition ៖ ៥,០%
៤. GMC Yukon XL ៖ ៤,០%
៥. Toyota 4Runner ៖ ៣,៩%
ក្រៅពីមានឈ្មោះក្នុងបញ្ជីរថយន្តអាយុកាល ៣២ ម៉ឺនគីឡូម៉ែត្រ Toyota 4Runner ក៏មានឈ្មោះក្នុងបញ្ជីរថយន្តអាយុកាល ៤៨ ម៉ឺនគីឡូម៉ែត្រផងដែរ ដោយមាន ០,២% នៃចំនួនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។
៦. Chevrolet Tahoe ៖ ៣,៨%
៧. Toyota Highlander Hybrid ៖ ៣,១%
៨. Honda Ridgeline ៖ ៣,០%
៩. GMC Yukon ៖ ២,៨%
១០. Toyota Tacoma ៖ ២,៦%
Toyota Tacoma ក៏ស្ថិតក្នុងលំដាប់កំពូលទាំង ៥ នៃរថយន្តមានអាយុកាល ៤៨ ម៉ឺនគីឡូម៉ែត្រផងដែរ។
១១. Toyota Tundra ៖ ២,៦%
បើគិតក្នុងបញ្ជីរថយន្តមានអាយុកាលដល់ ៤៨ ម៉ឺនគីឡូម៉ែត្រ ម៉ូដែល Tundra នេះគឺជាប់លេខ ៦។
១២. Toyota Avalon ៖ ២,៥%
១៣. Honda Odyssey ៖ ២,៥%
១៤. Lincoln Navigator ៖ ២,២%