រថយន្ត ៣ម៉ូឌែលនេះ នឹងត្រូវផ្លាស់ប្តូរម៉ាស៊ីនថ្មី បន្ទាប់ពីហៅត្រឡប់មកវិញ

រថយន្ត Lamborghini Urus, Porsche Cayenne និង Audi ត្រូវបានព័ត៌មានធ្វើការហៅត្រឡប់មកវិញនៅអាមេរិកខាងជើង ជាមួយយុទ្ធនាការចំនួន ៣ ដាច់ដោយឡែកពីគ្នា។

ការហៅមកវិញលើកដំបូងរួមមាន រថយន្ត Lamborghini Urus ចំនួន ៤ គ្រឿង ផលិតឡើងនៅចន្លោះថ្ងៃទី ៦ និង ២១ ខែតុលាឆ្នាំ ២០២០ នៅ Sant’Agata Bolognese ។ រថយន្តប្រភេទ SUV ទំនើបរបស់អ៊ីតាលីអាចនឹងមានស្នាមប្រេះនៅលើផ្ទៃស៊ីឡាំងរបស់ម៉ាស៊ីនដែលអាចធ្វើឱ្យខូចប្លុក បង្កើនហានិភ័យនៃការឆេះ និងបណ្តាលឱ្យបាត់បង់ថាមពលភ្លាមៗ និងការលេចធ្លាយប្រេង។ ការហៅត្រឡប់មកវិញនឹងចាប់ផ្តើមពីថ្ងៃទី ៣០ ខែមិថុនានេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់មករថយន្ត Audi ចំនួន ១៥គ្រឿងនៃ Audi RS6, RS7, SQ7, SQ8 និង RS Q8 ក៏ត្រូវបានហៅត្រឡប់មកវិញដែលទាក់ទងនឹងបញ្ហាដូចគ្នានឹង Lamborghini Urus ដែរ។ ព្រមទាំងរថយន្ត Porsche Cayenne GTS ឬ Turbo សេរ៊ីឆ្នាំ ២០២១ ចំនួន ១២គ្រឿង ក៏បានហៅត្រឡប់មកវិញដូចគ្នា។

បញ្ហានេះត្រូវបានបន្ទោសទៅលើ“ បញ្ហា​ Error នៃដំណើរការបស់អ្នកផ្គត់ផ្គង់ (Nemak Europe នៅប្រទេសអាឡឺម៉ង់) ក្នុងកំឡុងពេលដំណើរការនៃប្លុកម៉ាស៊ីន ដែលធ្វើអោយមានផលប៉ះពាល់” ។ បើយោងតាមឯកសារ NHTSA ភ្នាក់ងាចែកចាយត្រូវ ជំនួសម៉ាស៊ីនដែលរងផលប៉ះពាល់ថ្មី ដោយមិនគិតថ្លៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម