រថយន្ត 10 ម៉ូដែលដែលថ្លៃជាងគេក្នុងឆ្នាំ 2025

សល់ត្រឹមតែ ៤ ខែទៀតតែប៉ុណ្ណោះឆ្នាំ ២០២៦ នឹងឈានចូលមកដល់ហើយ ប៉ុន្តែអ្នកទាំងអស់គ្នាធ្លាប់បានដឹងអត់ថាក្នុងឆ្នាំ ២០២៥ នេះមានកំពូល ម៉ូដែល រថយន្តរបស់ក្រុមហ៊ុនណាខ្លះដែលមានតម្លៃថ្លៃជាងគេ ក្នុងអត្ថបទនេះយើងនឹងមកដឹងពីកំពូលរថយន្តថ្លៃជាងគេទាំង ១០ ម៉ូដែលនេះ

777 Hypercar's 9K-RPM Engine Gets Even More Power

១០. 777 Hypercar របស់ក្រុមហ៊ុនផលិតឡានប្រណាំង Dallara របស់ប្រទេស Italy ដែលផលិតមកត្រឹមតែ ៧ គ្រឿងតែប៉ុណ្ណោះនៅលើពិភពលោក និងមានតម្លៃ $7.6 million នៅក្នុងមួយគ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maybach Exelero 2005 - Car Voting - FM - Official Forza Community Forums

៩. Mercedes Maybach Exelero ដែលផលិតមកត្រឹមតែ ១ គ្រឿងគត់ដែលរថយន្តមួយគ្រឿងនេះមានតម្លៃដល់ទៅ $8 million ឯណោះ

Bugatti Centodieci for sale for £12.5 million

៨. Bugatti Centodieci ដែលមានចំនួនផលិតមកត្រឹមតែ ១០ គ្រឿងតែប៉ុណ្ណោះនិងមានតម្លៃ $8.88 million ក្នុងមួយគ្រឿង

Bugatti Chiron Profilée Becomes Most Expensive New Car Sold at Auction - The Car Guide

៧. Bugatti Chiron Profilée ដែល Hypercar មួយគ្រឿងនេះត្រូវបានផលិតមកត្រឹមតែ ១ គ្រឿងតែប៉ុណ្ណោះនឹងវាមានតម្លៃ ដល់ទៅ $10.76 million

One-off Rolls-Royce Sweptail revealed | Autocar India

៦. Rolls-Royce Sweptails ដែលវាបានផលិតមកត្រឹមតែ ១ គ្រឿងតែប៉ុណ្ណោះដែលរថយន្តមួយគ្រឿងនេះមានតម្លៃដល់ទៅ $12.9 million

Greek Freak: Chaos Hypercar Revealed With 3,000 HP, $14.4M Price

៥. SP Automotive Chaos ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេស Greece និងរកឃើញនៅក្នុងឆ្នាំ ២០១៩ ដោយក្រុមវិស្វកររថយន្តរបស់ប្រទេស Greece ដែលស្គាល់ថាជា Ultra car ដំបូងគេនៅលើពិភពលោក ដែលវាមានជា Earth Version និង Zero Gravity Version ដែលតាមសេចក្ដីរាយការមករថយន្តនេះទើបតែលក់ចេញជាផ្លូវការត្រឹមតែ ១ គ្រឿងតែប៉ុណ្ណោះ ដែលក្រុមហ៊ុនគ្រោងនិងផលិតចំនួន ១០០ គ្រឿងនិងត្រឹម ១៥-២០ គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំដែលវាមានតម្លៃដល់ទៅ $14.4 million

Pagani Zonda HP Barchetta 2017

៤. Pagani Zonda HP Barchetta ដែលរថយន្តមួយប្រភេទនេះត្រូវបានក្រុមហ៊ុនផលិតមកត្រឹមតែ ៣ គ្រឿងប៉ុណ្ណោះ រីឯតម្លៃរបស់វាវិញដល់ទៅ $17.5 million ឯណោះក្នុងមួយគ្រឿង

Bugatti La Voiture Noire — Wikipédia

៣. Bugatti La Voiture Noire វាត្រូវបានក្រុមហ៊ុនផលិតមកត្រឹមតែ ១ គ្រឿងគត់ដែលរថយន្តមួយគ្រឿងនេះមានតម្លៃ $18 million

20m Rolls-Royce Boat Tail opens 'Coachbuild' - PistonHeads UK

២. Rolls-Royce Boat Tail ដែល ម៉ូដែល មួយនេះក្រុមហ៊ុនផលិតមកត្រឹមតែ ៣ គ្រឿងតែប៉ុណ្ណោះដែលជារថយន្តអាចបើកបរតាមដងផ្លូវបានដោយស្របច្បាប់ ដែលមានតម្លៃថ្លៃមួយនៅលើពិភពលោកដល់ទៅ $28 million ឯណោះ

$32 million Rolls-Royce La Rose Noire Droptail spotted yesterday in London : r/rollsroyce

១. Rolls-Royce La Rose Noire Droptail ដែលក្រុមហ៊ុនផលិតមកត្រឹមតែ ៤ គ្រឿងតែប៉ុណ្ណោះដែលតម្លៃវាលោតដល់ទៅ $30 million ឯណោះក្នុងមួយគ្រឿង

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម