Ford បង្ហាញចេញរូបរាងផ្លូវការនៃរថយន្ត Ranger XL, XLS និង XLT ២០២៣ ថ្មី

[ទីផ្សារបរទេស] ទោះបីជាក្រុមហ៊ុន Ford បានបង្ហាញរូបភាពនៃរថយន្ត Ranger ស៊េរីឆ្នាំ២០២៣ ពីមុនមកក៏ដោយ។ ប៉ុន្តែមានតែម៉ូដែល Sport និង Wildtrak ប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន Ford បានបញ្ចេញរូបភាពនៃម៉ូដែល XL, XLS និង XLT ផងដែរ ដែលជាម៉ូឌែលកម្រិតទាបជាងម៉ូឌែលប្រភេទ Sport និង Wildtrak ។

ក្នុងនោះដែរម៉ូដែល Ford Ranger ស៊េរីឆ្នាំ២០២៣ XL និង XLS ដែល​មាន​លក់​ក្នុង​ប្រទេស​អូស្រា្តលី ភ្ជាប់មក​ជាមួយ​នឹងចង្កៀងមុខ multi-reflector​ ​ពណ៌​ខ្មៅ។ ខណៈពេលដែលអំពូល LED ត្រូវបានរចនាឡើងជារាងពងក្រពើនៅជិតប៉ាណាខាងមុខ។ ខណៈម៉ូដែល Sport និង Wildtrak ការរចនារាងអក្សរ C មានភាពលេចធ្លោជាង។ សម្រាប់ម៉ូដែល XL ត្រូវបានបំពាក់ដោយថាសកង់ទំហំ ១៦ អ៊ីង ខណៈដែល XLS ត្រូវបានបំពាក់ដោយយថាសកង់ស្ព័រទំហំ ១៦ អ៊ីញ ពណ៌ Dark Sparkle Silver ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាទាំងម៉ូដែល XL និង XLS ត្រូវបានបង្កើតឡើងដើម្បីផ្តោតលើអតិថិជនក្រៅប្រទេសជាចម្បងក៏ដោយ។ ប៉ុន្តែម៉ូដែលទាំង២ក៏ភ្ជាប់មកជាមួយអេក្រង់ LCD បញ្ឈរទំហំ ១០.១ អ៊ីញ ដើម្បីគ្រប់គ្រងមុខងារផ្សេងៗរបស់រថយន្ត (Wildtrak មានអេក្រង់ទំហំ ១២ អ៊ីញ)។ នៅក្នុងរូបភាព កុងទ័រឌីជីថលស្រដៀងទៅនឹងម៉ូដែល Sport និង Wildtrak បានបង្ហាញផងដែរ។ ខណៈពេលដែលព័ត៌មានលម្អិតគ្រឿងបរិក្ខារស្តង់ដារផ្សេងទៀតត្រូវរង់ចាំជិតដល់ការបញ្ចេញនៃការដាក់ដំណើរការម្តងទៀត។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Ford ក៏បានបញ្ចេញម៉ូឌែល XLT ដែលផលិតឡើងតាមម៉ូដែល Sport និង Wildtrak ដោយបានបំពាក់មកជាមួយចង្កៀងមុខ C-Clamp LED, ប៉ាណាពណ៌ខ្មៅ និងថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ពណ៌ Dark Sparkle Silver gray និងអេក្រង់កំសាន្ត ទំហំ ១០.១ អ៊ីង។

រថយន្ត Ford Ranger ស៊េរីឆ្នាំ២០២២ នឹងមានជម្រើស ៦ពណ៌​ ក្នុងនោះរួមមាន Absolute Black, Aluminum Silver, Arctic White, Blue Lightning, Meteor Gray និង Silver Sedona Orange ខណៈដែរប្រភេទ  Wildtrak បានបន្ថែម Luxe Yellow ជំនួសឲ្យ Blue Lightning ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម