រថយន្ត Audi Q2 សេរ៊ីឆ្នាំ២០២១ ដែលទើបបង្ហាញវត្តមាននៅក្នុងប្រទេសអាល្លឺម៉ង់ជាមួយ រូបរាងថ្មី នឹងប្រភេទម៉ាស៊ីនថ្មី នាពេលថ្មីៗកន្លងទៅនេះបានបំពាក់ជាមួយម៉ាស៊ីន ១,៥ លីត្រ TFSI កម្លាំង ១៤៨សេះ និងកម្លាំងរមួល ២៥០Nm មានជម្រើសប្រអប់លេខចំនួន២ គឺលេខដៃ ៦វគ្គ និង៧វគ្គស្វ័យប្រវត្តិ ព្រមទាំងមានតម្លៃចាប់ពី ២៩ ៩៦២ដុល្លាសម្រាប់ទីផ្សារប្រទេសអាល្លឺម៉ង់។
រថយន្ត Audi Q2 មានជម្រើសថ្មី ៥ពណ៍ដូចជា Apple Green, Manhattan Gray, Navarra Blue, Arrow Gray និងTurbo Blue ក្រៅពីនេះវាក៏បានបំពាក់ជាមួយលក្ខណៈបច្ចេកទេសស្តង់ដា ចង្កៀងមុខភ្លើងប្រភេទ LED និងជម្រើសចង្កៀងមុខភ្លើងប្រភេទ Matrix LED ជាមួយមុខងារហ្វាកូដស្វ័យប្រវត្តិ។
រីឯផ្នែកខាងក្នុងគឺពុំមានការផ្លាស់ប្តូរខ្លាំងឡើយ ដោយមានការឌីហ្សាញបន្ថែមអោយកាន់តែទំនើបទៅលើ រន្ធខ្យល់ម៉ាស៊ីនត្រជាក់។ ចង្កឹះលេខក៏ផ្លាស់ប្តូរការបំពាក់ពីលក្ខណះទន់ ប្រភេទ Alcantara ជំនួសដោយមីក្រូហៃប័រ Dinamica ព្រមទាំង អេក្រង់កំសាន្តទំហំ ៨,៣អ៊ីញ ដាក់លើតាប្លូយ៉ាងស្រស់ស្អាត និងទាក់ទាញ។
Audi Q2 ឆ្នាំ២០២១នេះក៏មានមុខងារស្តង់ដារជាច្រើនដូចជា ប្រអប់លេខអូតូ, Adaptive Cruise Assist System, MMI Navigation plus និងVirtual Cockpit (កុងទ័រ) ផងដែរ។