Bugatti Chiron គឺជារថយន្តដែលគេកម្រឃើញផ្ទាល់ភ្នែកមួយ ប៉ុន្តែវាមិនកម្រដូចជាការប្រមូលផ្ដុំនៃរថយន្ត Bugatti ច្រើនប្រភេទផ្សេងគ្នា ដែលថ្មីៗនេះក្រុមហ៊ុនបានយករថយន្តចំនួន ៦ ម៉ូដែលមកដាក់ជុំគ្នានៅ Château St. Jean នៃតំបន់ Molsheim ប្រទេសបារាំង។
រថយន្តដែលមកជួបជុំគ្នានេះរួមមាន Centodieci, Divo, La Voiture Noire, Chiron Sport, Chiron Pur Sport និង Chiron Super Sport 300+។ រថយន្តទាំង ៦ នេះគឺមានតម្លៃសរុបដល់ប្រមាណ ៣៥,៦៥ លានដុល្លារ។ តម្លៃដ៏ថ្លៃនេះ មួយភាគធំគឺមកពី La Voiture Noire ដែលវាជារថយន្តថ្មីតម្លៃថ្លៃដាច់គេមួយក្នុងលោក។
រថយន្ត La Voiture Noire មានតម្លៃប្រមាណ ១៨,៩ លានដុល្លារ ដែលមានតែមួយគ្រឿងគត់ក្នុងលោក។ វាមានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ ៨,០ លីត្រ ១៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១៤៧៩ សេះ។
រថយន្តថ្លៃលំដាប់ទីពីរគឺ Centodieci ដែលមានតម្លៃប្រមាណ ៨,៥ លានដុល្លារ ដែលមានផលិតត្រឹម ១០ គ្រឿងប៉ុណ្ណោះ។ បន្តមកទៀតគឺ Divo ដែលមានតម្លៃប្រមាណ ៥,៣ លានដុល្លារ មានផលិតត្រឹម ៤០ គ្រឿង៕