រថយន្ត BYD Denza D9 ប្រភេទ plug-in hybrid លក់ដាច់ជាងគេក្នុងប្រទេសចិន​ ក្នុងរយៈពេល ១៥ ថ្ងៃ ទទួលបានការកក់រថយន្ត ២០ ០០០ គ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសការបញ្ជាទិញចុងក្រោយរបស់របស់រថយន្ត អគ្គិសនី Denza D9 ប្រភេទ MPV ៧កៅអី នៅក្នុងប្រទេសចិន ដោយទទួលបានការកក់ទុកមុនសរុបជាង ២០ ០០០ គ្រឿងគិតត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីការលក់មុននៅថ្ងៃទី ១៧ ខែឧសភា ជាមួយតម្លៃផ្តើមពី ៤៩ ៣៩៩ ដុល្លារ ដល់ ៩៧ ៣២៥ ដុល្លារ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ រថយន្តដ៏ប្រណិតនេះ មានបំពាក់ជាមួយប៉ាណាមុខតុបតែងជាមួយក្រូម៉េដ៏ធំ ចង្កៀងមុខ LED, ទ្វារូតចំហៀងបិទបើកអូតូរំលេចជាមួយក្រូម៉េ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាឲ្យឈ្មោះថា “Into the Meteor Arrow” និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្នុងវិញ រថយន្តអគ្គិសនី BYD Denza D9 នេះបានប្រើប្រាស់គ្រឿងបរិក្ខាធ្វើពីឈើដ៏ប្រណិតនិងផាសុកភាព ដោយបានបំពាក់ដោយអេក្រង់កំសាន្តកណ្តាលទំហំ ១៥,៦ អ៊ីញ ប្រព័ន្ធអន្តរកម្មឆ្លាតវៃ Denza Link កុងទ័រព័ត៌មានប្រភេទ Full LCD ទំហំ ១០,២៥ អ៊ីញ  និងប្រអប់លេខរចនាបែបគ្រីស្តាល់ និងគាំទ្រមុខងារការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ OTA ផងដែរ។

បន្ថែមពីនេះ កៅអីជួរខាងក្រោយ បំពាក់ដោយអេក្រង់ធំចំនួន ២ ជាមួយការបញ្ជានៅកន្លែងដាក់ដៃ។ អេក្រង់ធំផ្តល់នៅមុខងារកម្សាន្តពេញលេញ ឧបករណ៍បំពងសំឡេង Dynaudio និងបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់នៅជួរទី ២ និងទី ៣ ជាមួយនឹងដំបូលកញ្ចក់ dual sunroof និងគ្រឿងបរិកា្ខទំនើបៗផ្សេងទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តនេះ​ មានម៉ូដែល ២សម្រាប់ជ្រើសរើស រួមមាន ម៉ូដែលដើរដោយថាមពលអគ្គិសនី និង plug-in hybrid និងភ្ជាប់មកជាមួយ​នឹង​អាគុយ BYD blade ហើយ​អាច​បើកបរបានចម្ងាយ​ដល់​ទៅ ៨០០ គីឡូម៉ែត្រ​ក្នុង​ការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម