រថយន្ត BYD MPV M6 សេរ៊ីថ្មីក្នុងត្រកូល Song Max លេចចេញនូវរូបរាងជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗនេះ​ រូបភាពរបស់រថយន្ត M6 MPV សេរ៊ីថ្មីរបស់ក្រុមហ៊ុន BYD បានបែបធ្លាយនៅលើប្រព័ន្ធអ៊ីនធឺណិត។ គួបញ្ជក់ផងដែលថាសម្រាប់ម៉ូដែល M6 MPV ថ្មីនេះគឺស្ថិតនៅក្នុងត្រកូល Song Max ដែលដំណើរការអគ្គិសនីសុទ្ធ មិនមែនជាម៉ូដែលដែលចេញលក់កាលពីឆ្នាំ២០១៧នោះទេ។

ចំពោះការរចនាផ្នែកខាងក្រៅរបស់រថយន្តថ្មីនេះមានលក្ខណៈស្តង់ដាររបស់ Song Max ច្រើនរួមទាំងប៉ាណាខាងមុខបិតជិត និងចង្កៀងមុខ-ក្រោយប្រភេទ LED តុបតែងដោយក្រូម៉េ​អូសកាត់ពី​ចង្កៀងម្ខាងទៅចង្កៀងម្ខាង​ដែលមានឡូហ្គោ​របស់ BYDនៅចំកណ្តាលអមជាមួយប្រវែងតួខ្លួនសរុប ៤,៧១០ ម.ម ទទឹង ១,៨១០ ម.ម កំពស់ ១,៨៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៨៥ ម.ម ធំជាង  Song Max បន្តិចដើម្បីបំពេញភាពសាកសមសម្រាប់កៅអីបីរជួររបស់រថយន្តនេះ។ សម្រាប់ព័ត៌មានផ្នែកខាងក្នុងនិងទំហំ-ប្រភេទម៉ាសុីនខាងក្រុមហ៊ុនមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទាំងផ្សាយពាណិជ្ជកម្ម