រថយន្ត EREV ដំបូងរបស់ Xpeng នឹងប្រកាសចេញក្នុងឆ្នាំនេះ

ក្រុមហ៊ុន Xpeng ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមសាកល្បងរថយន្ត EREV SUV ថ្មីរបស់ពួកគេនៅក្នុងប្រទេសចិនជាផ្លូវការ ហើយគ្រោងប្រកាសចេញនៅក្នុងឆ្នាំនេះ។ ក្នុងនោះ រថយន្តថ្មីនេះ ជាប្រភេទ SUV ខ្នាតធំ មានលក្ខណៈពិសេសល្អៗច្រើន និងបំពាក់បច្ចេកវិទ្យាទំនើបដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។

ចំពោះ រថយន្តថ្មីនេះ នឹងដំណើរការដោយបច្ចេកវិទ្យា EREV អាចបើកបរដោយប្រើថ្មអគ្គិសនីបានរហូតដល់ ៤៣០ គីឡូម៉ែត្រ គាំទ្របច្ចេកវិទ្យាសាកថ្មលឿន “Kunpeng Super Electric System” អាចបំពេញថ្មពី ១០ ទៅ ៨០ ភាគរយ ក្នុងរយៈពេលត្រឹមតែ ១២ នាទីប៉ុណ្ណោះ និងអាចបើកបរបានចម្ងាយសរុបដល់ ១ ៤០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្ត SUV EREV របស់ Xpeng នឹងមានរចនាបថទំនើប និងរូបរាស្រដៀងទៅនឹងរថយន្ត Minivan Xpeng X9 ។ ក្រៅពីនេះ ជាពិសេសការរចនាផ្នែកខាងក្នុង និងខាងក្រៅនឹងផ្តល់ជូននូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងផាសុកភាព។

គួរបញ្ជាក់ថា តម្លៃ និងព័ត៌មានលម្អិតអំពីម៉ូដែលនេះមិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេ ប៉ុន្តែអាចនឹងមានតម្លៃលក់ចាប់ពី ៥៧ ៧២០ ដុល្លារ ដើម្បីប្រកួតប្រជែងជាមួយ Li Auto L9 និង Aito M9 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម