Ferrari ត្រូវបានគេស្គាល់ថាជារថយន្តដ៏មានរូបរាងទាក់ទាញមួយម៉ាក ក្រៅពីនេះហើយរថយន្ត Ferrari មួយចំនួនត្រូវបានគេចាត់ចូលជាប្រភេទរថយន្តកម្រ ដែលរថយន្តកម្រៗទាំងនេះមានតម្លៃថ្លៃមហាសាលពេលដាក់លក់ដេញថ្លៃ។
១. Ferrari 250 GTO 1962
រថយន្តនេះបានលក់ក្នុងកម្មវិធីដេញថ្លៃកាលពីឆ្នាំទៅក្នុងតម្លៃ ៤៨,៤ លានដុល្លារ។ វាមានផលិតត្រឹម ៣៦ គ្រឿងប៉ុណ្ណោះ។
២. 330 LMB Berlinetta 1963
រថយន្តនេះមានផលិតត្រឹម ៤ គ្រឿងប៉ុណ្ណោះក្នុងលោក ហើយវាអាចលក់បានក្នុងតម្លៃដល់ ៣២ លានដុល្លារក្នុងកម្មវិធីដេញថ្លៃ Monterey Car Week។
៣. Ferrari 400 Superamerica SWB Coupe Aerodinamico By Pininfarina 1961
វាជារថយន្តដែលចាប់កំណើតក្រោយសង្គ្រាមលោក ហើយវាបានក្លាយជាជម្រើសរថយន្តមួយសម្រាប់អ្នកមានក្នុងអំឡុងពេលនេះ។ រថយន្តនេះមានផលិតត្រឹម ១៧ គ្រឿងប៉ុណ្ណោះក្នុងលោក។
៤. Ferrari 250 Testa Rossa 1957
រថយន្តម៉ូដែលនេះមានមួយគ្រឿង ដែលអាចលក់បានតម្លៃ ៣៩,៨ លានដុល្លារកាលពីឆ្នាំ ២០១៤។ វាត្រូវបាន Ferrari បង្ហាញមុខក្នុងកម្មវិធីប្រណាំងរថយន្ត 24-hour Le Mans កាលពីឆ្នាំ ១៩៥៧។
៥. Ferrari 365 P Berlinetta TRE Posti Speciale
វាជារថយន្តកម្រមួយដែលអ្នកចូលចិត្តប្រមូលវត្ថុមានតម្លៃចង់បានគ្រប់ៗគ្នា។ រថយន្តនេះធ្លាប់ត្រូវបានដាក់ដេញថ្លៃនៅឆ្នាំ ២០១៤ ប៉ុន្តែនៅពេលនោះមិនមាននរណាហ៊ានចំណាយលុយ ២៣,៥ លានដុល្លារដើម្បីទិញវានោះទេ៕