រថយន្ត Ferrari ពីរ​​ម៉ូដែល​នេះ​​ លក់​ដាច់​ជាងគេ​បំផុត

​​ក្រុមហ៊ុន​ផលិត​រថយន្ត​​មហា​កម្លាំង​របស់​អ៊ីតាលី Ferrari បាន​ប្រកាស​ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ នេះ ដែល​ឃើញ​ថា​អាច​រក​ប្រាក់​ចំណេញ​បាន​ ១,១១ ពាន់​លាន​ដុល្លារ កើន​ឡើង​ពី​ឆ្នាំ​មុន ១,០៨ ពាន់​លាន​ដុល្លារ។

Ferrari Portofino

ក្នុង​នោះ​ក្រុមហ៊ុន​អាច​រក​ប្រាក់​ចំណេញ​បាន​​ប្រមាណ ៣៤៨ លាន​ដុល្លារ​ មាន​ការ​កើន​ឡើង​ ៨,៧% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។ ​ក្រឡេក​មើល​ចំនួន​លក់​វិញ នៅ​រយៈពេល​ ៣ ខែ​គិត​ចាប់​ពី​ខែ​មេសា ដល់​មិថុនា​នេះ Ferrari អាច​លក់​រថយន្ត​បាន​សរុប​ ២ ៦៧១ គ្រឿង។ នៅ​ចិន​លក់​បាន​ ២៨៩ គ្រឿង​កើន​ឡើង ៦៣% ចំណែក​នៅ​អាមេរិក​លក់​បាន​ ៨០៣ គ្រឿង ធ្លាក់​ចុះ ៦%។

Ferrari 812 Superfast

គួរ​ដឹង​ថា​រថយន្ត​ដែល​លក់​ដាច់​ជាង​គេ​ក្នុង​ត្រីមាស​ទីពីរ​នេះ គឺ​ម៉ូដែល Portofino មាន​ម៉ាស៊ីន ៨ ស៊ីឡាំង​ដែល​នៅ​អាមេរិក​មាន​តម្លៃ​ចាប់​ពី ២១៥ ០០០ ដុល្លារ និង​ម៉ូដែល 812 Superfast ម៉ាស៊ីន ១២ ស៊ីឡាំង មាន​តម្លៃ​ជាង ៣០០ ០០០ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម