រថយន្ត Ford Mustang និង Jeep Wagoneers ស៊េរីថ្មី ជាច្រើនគ្រឿង ត្រូវបានចោរលួចពីរោងចក្រក្នុងថ្ងៃតែមួយ (មានវីដេអូ)

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមចោរលួចរថយន្តបានផ្ទុះឡើង ក្នុងរដ្ឋ Michigan ខណៈដែលរថយន្ត Ford Mustangs ថ្មីចំនួន ១២ ដល់ ១៥ គ្រឿងត្រូវបានលួចពីរោងចក្រ Flat Rock Assembly Plant ហើយរថយន្ត Jeep Wagoneers ២ គ្រឿងត្រូវបានលួចពីរោងចក្រ Stellantis ‘Warren ​នៅ​ថ្ងៃតែមួយ​។

ការលួចនេះបានកើតឡើងនៅតំបន់ Woodhaven ឆ្លងកាត់ផ្លូវពីរោងចក្រ Flat Rock នៅម៉ោងប្រហែល ២ ទៀបភ្លឺ។ មេធាវី និងទូរទស្សន៍/វិទ្យុ អ្នកវិភាគផ្នែកច្បាប់ Charlie Langton បានធ្វើការចេញផ្សាយវីដេអូខ្លីមួយនៅលើ Twitter របស់គាត់ ដែលបង្ហាញពីចំណតរថយន្ត។ អ្នក​ក្នុងតំបន់នោះ​ឆ្ងល់​ថា តើ​ក្រុម​ចោរ​ចូល​ទៅ​ក្នុង​តំបន់​ដែល​ហ៊ុមព័ទ្ធ​ដោយ​របង​លួស​ដោយ​របៀប​ណា?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប៉ូលីស Woodhaven បានរកឃើញរថយន្ត Mustang យ៉ាងហោចណាស់ ២គ្រឿងដែលលួចបានដោយជោគជ័យ ហើយឥឡូវនេះកំពុងស្វែងរកជនសង្ស័យបន្ងែមទៀត។ ក្នុងនោះ ស្នងការរងប៉ូលីសបាននិយាយទៅកាន់គេហទំព័រ Fox 2 ថាគាត់ជឿថានេះមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកនោះទេ។ ជាការពិតណាស់ នេះមិនមែនជាលើកទីមួយទេ ដែលរោងចក្រ Flat Rock Assembly Plant ត្រូវបានកំណត់គោលដៅ។ រថយន្ត Mustang បន្ថែម ៤-៥ គ្រឿងត្រូវបានលួចកាលពីខែមិថុនាឆ្នាំមុន រួមទាំងរថយន្តស៊េរី Shelby GT500 ផងដែរ ដោយពួកគេភាគច្រើនត្រូវបានរកឃើញវិញបន្ទាប់ពីពួកគេអស់សាំងនៅលើផ្លូវហាយវេ។

មិនតែប៉ុណ្ណោះ យោងតាមប៉ូលីស Warren បានឲ្យដឹងថា រថយន្ត Jeep Wagoneers មិនស្គាល់លេខមួយគ្រឿង ត្រូវបានចោរលួច និងបានព្យាយាមបិទទ្វារ ប៉ុន្តែជនសង្ស័យបានវាយកម្ទេចរថយន្តនោះ ហើយរត់គេចខ្លួនជាមួយរថយន្ត SUV ដែលត្រូវបានលួច។ រថយន្ត Wagoneers ពីរ​គ្រឿង​ត្រូវ​បាន​គេ​រក​ឃើញ​វិញ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​មាន​រថយន្ត​ពីរ​ទៀត​នៅ​បាត់​។ វាមិនច្បាស់ទេថាតើការលួចប្លន់ទាំងពីរនេះពាក់ព័ន្ធឬយ៉ាងណា ប៉ុន្តែមន្ត្រីប៉ូលីសនិយាយអំពីក្រុមក្មេងទំនើងដែលមានផែនការជាក់លាក់ និងការដឹកនាំប្រកបដោយបទពិសោធន៍៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម