រថយន្ត Hongqi LS7 ប្រភេទ SUV ខា្នតធំដ៏ប្រណិត តម្លៃខ្ទង់ ២០មុឺនដុល្លារ ដាក់លក់នៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hongqi LS7 ដែលរថយន្តប្រភេទ SUV ខា្នតធំដ៏ប្រណិត ដែលមាន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយនឹងតម្លៃលក់ចាប់ពី ២០២ ៥៥៣ ដុល្លារ ដល់ ២១៧ ៣៨៤ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Hongqi LS7 មានប្រវែងតួខ្លួនសរុប ៥ ៦៩៥ ម.ម ទទឹង ២ ០៩៥ ម.ម កំពស់ ១ ៩៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០៩ ម.ម។ រថយន្តនេះបានភ្ជាប់មកជាមួយការរចនាដ៏ប្រណិត និងទាន់សម័យ ដោយបានបំពាក់ជាមួយប៉ាណមុខបញ្ឈរមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ ជាមួយនឹងចង្កៀងមុខ LED អំពូលកាត់អ័ព្ទប្រភេទ LED បញ្ឈរ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង បន្ថែមដោយកង់ស្ព័រទំហំ ២២ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅកាន់ផ្នែកខាងក្នុងវិញ រថយន្តត្រូវបានរចនាឡើងយ៉ាងប្រណីត ទំនើប និងផាសុកភាព តុបតែងដោយបន្ទះឈើ កៅអីស្បែកដ៏ប្រណិត ហើយបានបំពាក់ដោយដៃចង្កូតពហុមុខងារ 2-spoke កុងទ័រព័ត៌មាន LCD និងអេក្រង់កំសាន្តដែលបានបង្កប់នៅកណ្តាល, អេក្រង់បង្ហាញលើកញ្ចក់ HUD និងកន្លែងសាកថ្មឥតខ្សែជាដើម។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តដ៏ប្រណិតនេះដំណើរកាដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ V8 turbocharged អាចផលិតកម្លាំងបាន ៣៥៥ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨ វគ្គ ប្រព័ន្ធបើកបរប៉ុង២ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៩,១ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម