រថយន្ត Hyundai Santa fe ប្រភេទ MPV ថ្មី ៦កៅអី បង្ហាញខ្លួននៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Santa fe ស៊េរីថ្មី ប្រភេទ MPV ជាមួយនឹងតម្លៃលក់ចាប់ពី ២៨ ០០៧ ដុល្លារ ដល់ ៣៧ ២៦០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត​ Hyundai Santa fe មានប្រវែងសរុប ៤ ៩៣០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៦៥ ម.ម ។ ទាក់ទងនឹងការ​រចនា​វិញ មានប៉ាណាមុខរចនា​សំណាញ់​ពណ៌​ខ្មៅ អបដោយចង្កៀងមុខប្រភេទ LED រាងស្លីម។ កាងខាងមុខរចនាថ្មី ចំហៀងមានថាសកង់ស្ព័រដែលបានរចនាថ្មី, ចង្កៀងខាងក្រោយ LED រចនាបែបបញ្ឈរជាមួយរបារអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, បំពង់ស៊ីមាំងភ្លោះ និងទ្វារខាងក្រោយបើក-បិតដោយថាមពលអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងសម្រាប់កៅអីចំនួន ៦ កៅអី  និងបានតុបតែងជា​ ២ពណ៌, កុងទ័រព័ត៌មាន LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ ភ្ជាប់មុខងារ Smart Interconnection, ដៃចង្កូតប្រភេទ 3-spoke steering wheel, កៅអីជួរទី ៣ អាចបត់បានដោយថាមពលអគ្គិសនី និងមុខងារនៃការលៃតម្រូវបានសម្រាប់ backrest ជាមួយនឹងប៊ូតុងមួយ និងកន្លែងដាក់ឥវ៉ាន់ខាងក្រោយដាក់បានដល់ ៥៩១ លីត្រ ។ មិនតែប៉ុណ្ណោះ ក៏បានបំពាក់ដោយបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ ADAS ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តប្រភេទ MPV ៦ កៅអីនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged អាចផលិតកម្លាំងបាន ២២៦ សេះ និងកម្លាំងរមួល ៣៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម