រថយន្ត James Bond ស៊េរីចាស់ លក់បានដល់ ៦,៣ លានដុល្លារ

រថយន្ត​ Aston Martin DB5s ចំនួន ៤ គ្រឿង​ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​ភាពយន្ត​ James Bond ចេញ​នៅ​ឆ្នាំ ១៩៦៤ មាន​មួយ​គ្រឿង​ អាច​លក់​ដេញ​ថ្លៃ​បាន​តម្លៃ​ដល់​ ៦ ៣៨៥ ០០០ ដុល្លារ ក្នុង​កម្មវិធី​ដេញ​ថ្លៃ​រថយន្ត RM Sotheby កាល​ពី​ចុង​សប្ដាហ៍។

រថយន្ត​នេះ​ដើម​ឡើយ​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​អាច​លក់​បាន​ចន្លោះ​ពី ៤ លានដុល្លារ ទៅ ៦ លាន​ដុល្លារ។ ប៉ុន្តែ​តម្លៃ​ដែល​ចេញ​បាន​សម្រេច​នេះ បាន​ធ្វើ​ឲ្យ​វា​លក់​បាន​ថ្លៃ​ជាង​ DB5s មួយ​គ្រឿង​ទៀត​ដេញ​ថ្លៃ​កាល​ពី ២០១០ លក់​បាន​តម្លៃ ៤,២ លាន​ដុល្លារ។ ធ្វើ​ឲ្យ​រថយន្ត​ Aston Martin DB5s មួយ​គ្រឿង​នេះ ជា​រថយន្ត​ James Bond លក់​បាន​​ថ្លៃ​ជាង​គេ​បំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ DB5s ដែល​យក​មក​ដេញ​ថ្លៃ​នេះ មាន​រូបរាង​នៅ​ស្អាត​ដូច​ជា​ពេល​ផលិត​ដំបូង​អ៊ីចឹង។ វា​មាន​មក​ជា​មួយ​នូវផ្ទាំងការពារ​គ្រាប់​ផ្នែក​ខាង​ក្រោយ, កៅអី​ដែល​អាច​ចុច​ឲ្យ​ខ្ទាត​ចេញ​ពី​រថយន្ត, មាន​រ៉ាដា, កាំភ្លើងយន្ត​បង្កប់​ក្នុង​រថយន្ត ដែល​អាច​ដំណើរ​ការ​បាន​ ប៉ុន្តែ​មាន​តែ​កាំភ្លើង​យន្ត​ប៉ុណ្ណោះ​មិន​បាញ់​ចេញ​គ្រាប់​ពិត បញ្ចេញ​ជា​សំឡេង​កាំភ្លើង​ជំនួស​វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម