រថយន្ត Lamborghini Aventador ដែលផលិតឡើងដោយម៉ាស៊ីនព្រីន 3D និងត្រូវបានសារព័ត៌មានចុះផ្សាយកាលពីប៉ុន្មានខែកន្លងទៅនោះ ពេលនេះមានការវិវត្តថ្មីដែលបង្ហាញថារថយន្តនេះអាចបើកបរទៅមុខបានធម្មតា។
រថយន្តនេះកើនឡើងចេញពីការបង្កើតរបស់សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Colorado State University លោក Sterling Backus នៅពេលលេងហ្គេម Forza Horizon 3 ជាមួយកូនប្រុស។ រយៈពេលជាច្រើនខែវាបានកកើតរូបរាងឡើងនៅក្នុងហ្គារ៉ាសរថយន្តរបស់គ្រួសារនេះផ្ទាល់។
Lamborghini នេះប្រើប្រាស់ម៉ាស៊ីន ៥,៧ លីត្រ ៨ ស៊ីឡាំង ដែលយកមកពីរថយន្ត Corvette ឆ្នាំ ២០០៣ ហើយមាន Twin-Turbocharger ទៀតផង។ ស្បែករបស់រថយន្តគឺបង្កើតឡើងដោយប្រើម៉ាស៊ីន QIDI Xpro 3D តម្លៃ ៦៥០ ដុល្លារ និងម៉ាស៊ីនពីរផ្សេងទៀតមានតម្លៃធូរជាងនេះ៕