រថយន្ត Land Cruiser 70 Series ទទួលបានម៉ូដែលភីកអាប់ពិសេស នៅទីផ្សារអាហ្វ្រិកខាងត្បូង

កាលពីខែសីហា ក្រុមហ៊ុន​ Toyota បានបង្ហាញចេញនូវម៉ូឌែលពិសេសនៃរថយន្ត Land Cruiser 70 Series ដែលមានឈ្មោះថា 70th Anniversary Special Edition សម្រាប់ទីផ្សារអូស្រ្តាលី​ ហើយឥលូវនេះក៏បាននាំយករថយន្តភីកអាប់ដែលជាម៉ូឌែលពិសេសមកក្នុងទីផ្សារអាហ្រ្វិកខាងត្បូងផងដែរ។

លើទីផ្សារអូស្រ្តាលី​ទទួលបានម៉ូឌែលពិសេសនេះចំនួន ៦០០ គ្រឿង Double-Cabs ចំនួន ៣២០​ គ្រឿង,​ Single-cabs ២០០គ្រឿង និង wagons ៨០គ្រឿង ខណៈអាហ្វ្រិកខាងត្បូងទទួលបានប្រភេទ Single-cab និង double-cab ប៉ុណ្ណោះ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងសរុប ៥,២៤៥​ មីលីម៉ែត្រ និងប្រវែងកង់មុខដល់ក្រោយ ៣,១៨០ មីលីម៉ែត្រ​ ដោយមានទំងន់​ ៣,៥០០ គីឡូក្រាម ខណៈទ្រុងខាងក្រោយអាចផ្ទុកទំនិញបានដល់ ១០០៥​ គីឡូក្រាម។

រថយន្តនេះបំពាក់ជាមួយប៉ាណាដែលរចនាឡើងវិញជាមួយនឹងអក្សរ Toyota, Snorkel , របាការពារខាងមុខ ខណៈកាងខាងក្រោយប្រភេទដែក រួមជាមួយថាសកង់ទំហំ ១៦ អ៊ីញ និងប្រភេទកង់ ២៦៥/៧០R១៦។

វាដំណើរការដោយម៉ាស៊ីនម៉ាស៊ូត Turbocharged មានចំណុះ ៤,៥ លីត្រ ៨ស៊ីឡាំង បង្កើតកម្លាំងបាន ២០២​ សេះ និង កម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ដោយបញ្ចូនថាមពលទៅកាន់កង់ទាំង៤ តាមរយះប្រអប់លេខដៃ ៥វគ្គ និងប្រព័ន្ធ Lock ប៉ុង មុខ/ក្រោយ។

សម្រាប់ម៉ូដែលនៅអាហ្វ្រិខាងត្បូងមានការបំពាក់ប្រព័ន្ធខុសពីកំណែអូស្ត្រាលី ដោយបានភ្ជាប់មកជាមួយអេក្រង់កំសាន្ត Touchscreen ទំហំ ៦,១ អ៊ីញ​ដែលមានមុខងារផែនទី និង Apple Carplay/ Android Auto ។

រថយន្ត Land Cruiser 70th anniversary Edition បានចេញជាផ្លូវការនៅអាហ្វ្រិខាងត្បូងដែលមានតម្លៃ ៥៤,០០០ ដុល្លារ សម្រាប់ប្រភេទ single-cab និង ៥៨,១៦២ ដុល្លារ សម្រាប់ Double-Cabs៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម