
រថយន្ត Maextro S800 ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន JAC និង Huawei ត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ឥឡូវលេចលឺដំណឹងអាចនឹងដាក់លក់ជាផ្លូវការនៅ ថ្ងៃទី ៣១ ខែឧសភា។
រថយន្ត Huawei Maextro S800 គឺជារថយន្ត EV ប្រភេទ sedan ដ៏ប្រណិតរបស់ប្រទេសចិន ដែលទាំងជម្រើស BEV និង EREV ។ ចំពោះប្រភេទ BEV ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ៨៥២សេះ និងបំពាក់មកជាមួយថអាគុយទំហំ ៩៤.៣ kWh អាចបើកបរបានចម្ងាយ ៦២២ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ល្បឿន CLTC ។
ចំណែកប្រភេទ EREV ដំណើរការដោយម៉ាសុីនចំណុះ ១.៥ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីប្រភេទ Dual-motor 4WD អមជាមួយអាគុយទំហំ ៦៥ kWh ។ រថយន្ដ Maextro S800 ក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្ម 800V high-voltage system គាំទ្រនូវកម្លាំងសាក 6C charging អាចសាកថ្មចាប់ពី ១០% ទៅ ៨០% ចំណាយពេលត្រឹមតែ ១០.០ នាទីប៉ុណ្ណោះ។
ចំពោះរូបរាងខាងក្រៅរថយន្តនេះ មានប្រវែង ៥៤៨០ ម.ម ទទឹង ២០០០ ម.ម កំពស់ ១៥៣៦ ម.ម និងមានគម្លាតកង់ ៣៣៧០ ម.ម។ រថយន្ត Maextro S800 រចនាមកតាមបែបទស្សនវិជ្ជា រួមបញ្ចូលគ្នាភាពសុខដុមរវាង មេឃ ផែនដី និងមនុស្ស ។ ផ្នែកខាងមុខបានបំពាក់មកជាមួយចង្កៀងបែបបញ្ឍរ បំពាក់មកជាមួយអំពូល LED ចំនួន៣ គ្រាប់ ការរចនាចង្កៀងមុខមានឈ្មោះថា “Starry Splendour” តំណាងឲ្យភាពត្រចះត្រចង់នៃផ្កាយ ចំណែកចង្កៀងក្រោយរចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកខាងភ្ជាប់ជាមួយ ទាំងគំនូរណេនៅក្នុងលំហរ “Nebula Canvas” ចំពោះដៃទ្វាររចនាតាមលំនាំ “Star-picking” (ចាប់ផ្កាយ)។
ផ្នែកខាងក្នុងអំពីរថយន្ដនេះក៏មិនទាន់បានបញ្ជាព័ត៌មានជាផ្លូវការនៅឡើយទេ ប៉ុន្តែតាមប៉ាន់ស្មានរថយន្ដបានបំពាក់មកជាមួយវាំងននដែលអាចបញ្ជាដោយសំឡេង ការគ្រប់គ្រងសីតុណ្ហភាព ៤តំបន់ និងកៅអីកម្តៅខ្យល់ចេញចូល មានមុខងារម៉ាស្សាជាមួយនឹងការបញ្ជាដោយដៃម្ខាង។
លក្ខណៈពិសេសដ៏លេចធ្លោមួយគឺកុងសូលកណ្តាលខាងក្រោយដ៏ប្រណិតដែលមានភ្ជាប់មកជាមួយតុបត់ធ្វើពីអាលុយមីញ៉ូមលំដាប់ខ្ពស់ កន្លែងដាក់កែវភេសជ្ជៈក្តៅ និងត្រជាក់ កន្លែងសាកឥតខ្សែ រួមជាមួយទូទឹកកកប្រភេទ compressor មុខងារបិទសំឡេងដោយគ្រាន់តែប៉ះម្តង និងភ្ជាប់ជាមួយប្រអប់លេខសម្ងាត់ដែលការពាររប្រើប្រាស់ស្នាមម្រាមដៃសម្រាប់ទុកដាក់របស់របរមានតម្លៃ៕