រថយន្តប្រភេទ Coupe របស់ Mazda ជារថយន្តជំនាន់ថ្មីផលិតគំរូតាំងពីឆ្នាំ២០១៧ មកនោះ ត្រូវបានគេលើកឡើងថានឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី Tokyo Motor Show ខែតុលានេះ នេះបើតាមការរាយការណ៌របស់ Best Car ដែលគេគិតថានឹងមានទ្វា ៤ ហើយរំពឹងថានឹងលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២២។
តាមរយះការនិយាយតៗគ្នាថា រថយន្តនេះនឹងផលិតឡើងដោយប្រើប្រាស់កាឡេកង់ក្រោយ (RWD) កំលាំងម៉ាស៊ីនថ្មី ៣,០លីត្រ ស៊ីឡាំងចំនួន ៦ជាមួយបច្ចេកវិទ្យា mild-hybrid ហើយរំពឹងថានឹងអាចផលិតថាមពលរហូតទៅដល់ ៣៤៥ hp ស្មើរនឹង ២៥៧kw។
រថយន្តប្រភេទថ្មីទ្វា៤នេះ គឺត្រូវបានផលិតដោយយកលំនាំតាមរថយន្ត Mazda RX-VISION ឆ្នាំ២០១៥។ នៅក្នុងនោះផងដែរ ក៏លេចលឺពាក្យចរចាមអារ៉ាមថា ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៌លើគ្រោងថ្មីប្រើប្រាស់កាឡេកង់ក្រោយនេះ អាចនឹងត្រូវចែករំលែកអោយប្រើប្រាស់សម្រាប់រថយន្ត Toyota និង Lexus ផងដែរ ដែលអាចនឹងមានទៅលើរថយន្តជំនាន់ថ្មីរបស់ Lexus IS, GS, LC និង RC។
រូបភាពរថយន្តគំរូប្រភេទ Coupe