រថយន្ត Mercedes ចាស់តែថ្មី ដាក់លក់តម្លៃ ១៧ ម៉ឺនដុល្លារ

រថយន្ត​ Mercedes-Benz 560 SEL ស៊េរី​ឆ្នាំ ១៩៨៦ ដ៏​ថ្មី​សន្លាង​មួយ​គ្រឿង ត្រូវ​បាន​បង្ហោះ​ដាក់​លក់​លើ​វិបសាយ​ Mobile.de ដោយ​កំណត់​តម្លៃ​លក់​រហូត​ដល់​ជិត ១៧០ ០០០ ដុល្លារ​ឯណោះ។

រថយន្ត​អាយុ​កាល ៣៣ ឆ្នាំ​នេះ ត្រូវ​បាន​ម្ចាស់​អះអាង​ថា​មិន​ដែល​បាន​បើកបរ​លើ​ដង​ផ្លូវ​នោះ​ឡើយ ហើយ​​កុងទ័រ​រថយន្ត​វិល​បាន ៤៦ គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​ជា​កុងទ័រ​ពេល​ចេញ​ពី​រោងចក្រ​ផ្ទាល់។ រូបភាព​បាន​បង្ហាញ​ថា​រថយន្ត​ស៊េរី​ចាស់​នេះ ពិត​ជា​មាន​សភាព​ថ្មី​សន្លាង​ពិត​មែន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម





រថយន្ត​នេះ​ដែរ​គឺ​ប្រើ​ប្រាស់​ម៉ាស៊ីន ៥,៥ លីត្រ ៨ ស៊ីឡាំង ភ្ជាប់​នឹង​ប្រអប់​លេខ​​ស្វ័យប្រវត្តិ ៤ វគ្គ។ ម៉ាស៊ីន​នេះ​ផលិត​កម្លាំង​បាន ២៩៥ សេះ ដែល​អាច​ឲ្យ​រថយន្ត​បង្កើន​សន្ទុះ​ពី ០ – ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ ៦,៩ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម