រថយន្ត MG5 Core Plus ចេញលក់ក្នុងតម្លៃតែ ១មុឺនដុល្លារជាងប៉ុណ្ណោះ ក្នុងទីផ្សារប្រទេសហ្វីលីពីន

[ទីផ្សារបរទេស] ក្រុមហ៊ុន MG ប្រចាំប្រទេសហ្វីលីពីនបានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG5 Core Plus សេរ៊ីថ្មី ដែលជាម៉ូដែលផ្តោត​លើ​​អតិថិជន​ដែល​កំពុង​ស្វែងរករថយន្តដែលមាន​តម្លៃ​សមរម្យជា​ចម្បង​ជាមួយ​នឹងតម្លៃលក់ត្រឹមតែ ១៤ ២៥៩ ដុល្លារ នៅក្នុងទីផ្សារប្រទេសនេះ។

សម្រាប់រថយន្ត MG5 របស់ហ្វីលីពីនត្រូវបានពង្រីកជម្រើសរបស់អតិថិជនជាមួយនឹងម៉ូដែល Core Plus ថ្មីបំផុតដែលជំនួសបួនម៉ូដែលមុនគឺ MT Core, CVT Core, CVT Style និង CVT Alpha ដោយ Core Plus ត្រូវបានដាក់នៅលំដាប់កណ្តាល ដោយមានភ្ជាប់ជាមួយ​នឹង​ឧបករណ៍​ស្តង់ដារ​បន្ថែម​ទៀត​ដូចជា​ cruise control ប្រព័ន្ធ​ត្រួតពិនិត្យ​សម្ពាធ​កង់​រថយន្ត​ កាំមេរ៉ា​មើល​ក្រោយ​។ លើសពីនេះ ក៍មានអេក្រង់កំសាន្តទំហំ ១០ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលឧបករណ៍ស្តង់ដារផ្សេងទៀតនៃម៉ូដែល MG5 Core Plus រួមមានចង្កៀងមុខប្រភេទ halogen projector, ប្រព័ន្ធបើក-បិទភ្លើងមុខដោយស្វ័យប្រវត្តិ, កញ្ចក់ចំហៀងដែលអាចលៃតម្រូវបាន, ថាសកង់ទំហំ ១៥ អ៊ីញ, កៅអីស្បែក, កៅអីខាងក្រោយដែលអាចបត់រាបស្មើរ, សោបញ្ឆេះពីចម្ងាយ, ការគ្រប់គ្រងស្ថេរភាព ESC, ប្រព័ន្ធហ្វ្រាំង ABS/EBD/BA, ពោងសុវត្ថិភាពខាងមុខពីរ និងប្រព័ន្ធព្រមានខ្សែក្រវ៉ាត់សុវត្ថិភាពសម្រាប់កៅអីខាងមុខជាដើម។

បើនិយាយអំពីផ្នែកម៉ាស៊ីននៃរថយន្ត MG5 នៅក្នុងប្រទេសហ្វីលីពីននេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥​ លីត្រ ទំហំ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១១៤ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ឬប្រអប់លេខដៃ ៥ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម