រថយន្ត Mitsubishi XFC ប្រភេទ compact SUV បង្ហាញខ្លួនជាផ្លូវនៅប្រទេសឥណ្ឌូនេស៊ី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi XFC ប្រភេទ compact SUV នៅឯពិព័រណ៍រថយន្ត Indonesia International Auto Show មុនពេលចេញលក់នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣៩០ ម.ម ទទឹង ១ ៨១០ ម.ម កំពស់ ១ ៦៦០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២២២ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានរចនាក្រោមគំនិតរចនាឲ្យឈ្មោះថា Silky & Solid ដែលបង្កើតនៅរូបរាងប្លែកពីរថយន្តដទៃ ដោយនៅផ្នែកខាងមុខនៅតែរក្សាអត្តសញ្ញាណ Dynamic Shield ដដែល ដែលមានប៉ាណាមួយផ្ទាំងធំ អបខាងដោយចង្កៀងប្រភេទ LED រាងជា T-Shape និងឡូហ្គោនៅចំកណ្តាល ព្រមទាំងប្រើប្រាស់ថាស់កងស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងខាងក្រោយប្រើការរចនាជា T-Shape ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅខាងក្នុងកាប៊ីនវិញ បានភ្ជាប់មកជាមួយកុងទ័រឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំរួមចូលគ្នាជាអេក្រង់ភ្លោះ ក៏ដូចជាឧបករណ៍បំពងសំឡេងដ៏ប្រណិតពី YAMAHA ដែលអាចកែតម្រូវកម្រិតសំឡេង និងបាសជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ១ វិលកង់មុខ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម