រថយន្ត Mitsubishi Xpander ប្រភេទ AT នឹងត្រូវដំឡើងនៅរោងចក្រក្នុងខេត្ត Binh Duong ប្រទេសវៀតណាម ខណៈប្រភេទ MT នឹងនៅតែត្រូវនាំចូលពីប្រទេសឥណ្ឌូណេស៊ីដដែល។
បើតាមការលើកឡើងរបស់លោក Osamu Masuko ប្រធានក្រុមហ៊ុន Mitsubishi Motors បាននិយាយថា ក្រុមហ៊ុននឹងដំឡើងរថយន្ត Xpander នៅវៀតណាម ចាប់ពីខែឧសភា ឆ្នាំក្រោយ។ ចំនួនលក់រថយន្តប្រភេទ MPV នេះ បានកើនឡើង ក្រោយចេញលក់លើទីផ្សារប្រទេសនេះបានមួយឆ្នាំ ដែលវាជាហេតុជំរុញឲ្យក្រុមហ៊ុនសម្រេចពង្រីកសង្វាក់ផលិតកម្ម។
រោងចក្ររបស់ Mitsubishi នៅខេត្ត Binh Duong មានសមត្ថភាពដំឡើងរថយន្តបាន ១០ ០០០ គ្រឿង ក្នុងមួយឆ្នាំ ហើយពេលនេះកំពុងដំឡើងរថយន្តម៉ូដែល Outlander។ ប្រសិនបើរថយន្ត Xpander ត្រូវដំឡើងក្នុងស្រុក ហេតុនេះតម្លៃរបស់វាអាចនឹងត្រូវចុះថ្លៃផងដែរ។ បច្ចុប្បន្នប្រភេទ AT គឺមានតម្លៃ ៦២០ លានដុង (ប្រមាណ ២៦ ៧៣០ ដុល្លារ)៕