រថយន្តស្ព័រ Pagani Zonda Riviera ស៊េរីឆ្នាំ២០១៧ មួយគ្រឿង បានលក់ដាច់ក្នុងតម្លៃ ៥,៥លានដុល្លារ នៅឯកន្លែងលក់ដេញថ្លៃ Silverstone Auction ក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។
រថយន្ត Zonda Riviera នេះ ប្រើម៉ាស៊ីនចំណុះ ៧,៣លីត្រ Naturally-aspirated ទំហំ ១២ស៊ីឡាំង ដែលបាន Upgrade ថ្មីមានកម្លាំងរហូតដល់ទៅ ៧៥០សេះ។ មិនតែប៉ុណ្ណោះ វាក៏បានអាប់ដេតប្រព័ន្ធសំឡេងបំពង់ស៊ីម៉ាំង ដើម្បីឲ្យវាស្រែកកាន់តែឮខ្លាំងជាងមុនទៀតផង។
ជាមួយនឹងតម្លៃ ៥,៥លានដុល្លារ រថយន្តស្ព័រខាងលើទើបតែត្រូវប្រើបានចម្ងាយ ៩០០គីឡូម៉ែត្រប៉ុណ្ណោះ។
ក្រៅពីនេះ រថយន្ត Pagani Zonda Riviera បានកែបំពាក់តួខ្លួន Carbon Fiber ថ្មី, ដំបូលថ្មី, កាងកន្ទុយក្រោយ Carbon fiber ថ្មី, កាងកាត់ខ្យល់ Carbon fiber ថ្មី និងរំលេចដោយពណ៌ខៀវយ៉ាងស្រស់ស្អាតផងដែរ៕