អេក្រង់កម្សាន្ត គឺជាចំនែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញអោយអតិថិជនសម្រចចិត្តក្នុងការទិញរថយន្ត។ ដោយសារអ្នកបើកបរជាច្រើនចង់បាននូវមុខងារថ្មី ដែលផ្តល់នូវការកម្សាន្តក្នុងពេលបើកបរផងដែរ។ ខាងក្រោមនេះគឺជារថយន្ត Sedan ចំនួន ១០ម៉ូឌែល ដែលមានអេក្រង់កម្សាន្តល្អបំផុត បើយោងតាមការចុះផ្សាយរបស់គេហទំព័រ AutoDeal។
- Honda City: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ មានមុខងារ AM/FM Radio, Bluetooth, WebLink, Apple Carplay និង Android Auto។
- Honda Civc: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ ដែលមានប៊ូតុងមុខងារនៅលើអេក្រង់នោះ ដែលធ្វើអោយកាន់តែមានភាពងាយស្រួលក្នុងប្រើប្រាស់ជាមុន។ មុខងារទាំងនោះរួមមាន AM/FM Radio, HDMI, Apple Carplay និង Android Auto។
- Kia Solto: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ មានមុខងារ Apple Carplay និង Android Auto។
- Kia Forte: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ មានមុខងារ AM/FM Radio, Bluetooth, CD, WebLink, Apple Carplay និង Android Auto។
- Mazda2: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ មានមុខងារ Apple Carplay និង Android Auto។
- Mazda3: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៨,៨អ៊ីញ មានមុខងារ AM/FM Radio, Bluetooth, Apple Carplay និង Android Auto។
- Mazda6: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ មានមុខងារ Apple Carplay និង Android Auto។
- MG 5: បំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១០អ៊ីញ មានមុខងារ Apple Carplay និង Android Auto។
- MG 6: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ មានមុខងារ AM/FM Radio, Bluetooth, Apple Carplay និង Android Auto។
- Volkswagen Lamando: បំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៩,២អ៊ីញ មានមុខងារ AM/FM Radio, Bluetooth, CD, Apple Carplay និង Android Auto៕