រថយន្ត SUV ទីបីរបស់ Genesis នឹងមិនប្រើសាំង

សាខា​រថយន្ត​ប្រណីត​របស់ Hyundai គឺ Genesis មាន​ផែនការ​ធំ​សម្រាប់​ឆ្នាំ​ខាង​មុខ​នេះ ដោយ​មាន​គម្រោង​ការ​ប្រកាស​ចេញ​រថយន្ត​ប្រភេទ SUV បន្ថែម​ទៀត ហើយ​​ម៉ូដែល​ទី​បី​នឹង​ជា​ប្រភេទ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ។

ប្រភេទ​រថយន្ត SUV របស់ Genesis គឺ​ចាប់​ផ្ដើម​ជា​មួយ​ម៉ូដែល GV80 ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​ថ្មី​ៗ​នេះ ដោយ​ជា​ SUV ដំបូង​របស់​ក្រុមហ៊ុន​។ ​​ឆ្នាំ​នេះ​ក៏​នឹង​មាន​ការ​ប្រកាស​ចេញ​ GV70 ដែល​ជា​ SUV ទី​ពីរ និង​ជា​ SUV ប្រភេទ​តូច ដោយ​វា​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​របស់​ម៉ូដែល G70 និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ។ សម្រាប់​ SUV ទី​បី​នឹង​ជា​ប្រភេទ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី ដែល​អាច​នឹង​បង្ហាញ​មុខ​នា​ឆ្នាំ​ក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នក​តំណាង Genesis បាន​និយាយ​ដែរ​ថា​ រថយន្ត SUV នីមួយៗ​នឹង​មាន​លក្ខណៈ​ខុស​ប្លែក​រៀងៗ​ខ្លួន ដោយ​មាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន ហើយ​ក៏​នឹង​មិន​មាន​ទំហំ​ធំ ឬ​តូច​ជាង​គ្នា​ខ្លាំង​នោះ​ឡើយ។ ក្រុមហ៊ុន​បាន​និយាយ​ថា​ផែនការ​បញ្ចេញ​រថយន្ត​ប្រភេទ Coupe ត្រូវ​ទុក​ចោល​សិន ដោយ​សារ​ទំនោរ​នៃ​ទីផ្សារ​មាន​ការ​ផ្លាស់​ប្ដូរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម