
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Hongqi HS9 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV ប្រើថាមពលអគ្គិសនី លាយសាំង PHEV គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ នៅទីផ្សារប្រទេសចិន ខណៈតម្លៃក្រុមហ៊ុនមិនទាន់បង្ហាញទេ ។
Hongqi HS9 PHEV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ជំនួយដោយ Turbocharged និងម៉ូទ័រអគ្គីសនីចំនួន ២ ព្រមទាំងបានបំពាក់ជាមួយប្រព័ន្ធជើងក្រោម Full active suspension រួមទាំងបច្ចេកវិទ្យាដៃចង្កូតឥតខ្សែ wire-controlled steering technology ផងដែរ ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈជាជ្រុង ដោយផ្នែកខាងមុខមានប៉ាណាបិទជិត ព័ទ្ធជុំវិញដោយសនុំចង្កៀងមុខ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២៣អ៉ីញ ក៏ដូចជាកញ្ចក់ចំហៀងជាប្រភេទកាមេរ៉ា និងចង្កៀងក្រោយ LED ឌីស្សាញស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។
ចំពោះនៅផ្នែកខាងក្នុង ត្រូវតុបតែងឡើងផ្តោតសំខាន់លើផាសុកភាព និងប្រណិតភាពបែប Luxury ជាមួយកាប៊ីន ៣ជួរ មានជម្រើស ៦កៅអី និង ៧កៅអី ជាពិសេសនោះបានបំពាក់កៅអីប្រភេទ zero-gravity seat រួមទាំងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលបញ្ចូលនៅខ្យល់ oxygen និងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដ៏ឆ្លាតវៃកម្រិតខ្ពស់ផងដែរ ៕