នាពេលបច្ចុប្បន្ននេះ Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់លេខមួយក្នុងលោក ដែលក្នុងនោះគឺមានរថយន្ត Model X និង Model Y ដែលជារថយន្ត SUV អគ្គិសនីពេញនិយមបំផុតមួយ។ យ៉ាងណាក្ដីក្នុងពេលឆាប់ៗខាងមុខ នឹងមានលេចមុខរថយន្ត SUV អគ្គិសនីពិសេស ដែលនឹងជាគូប្រជែងខ្លាំងក្លារបស់រថយន្ត Model X និង Model Y។
១. Ford Mustang Mach E
- ចម្ងាយបើកបរមានចាប់ពី ៣៧០ គ.ម ដល់ ៤៨២ គ.ម
- កាលបរិច្ឆេទចេញលក់ ៖ ឆ្នាំ ២០២១
- តម្លៃមានចន្លោះពី ៤៣ ៨៩៥ដុល្លារ ទៅ ៦០ ៥០០ដុល្លារ
២. Rivian R1S
- ចម្ងាយបើកបរមានចាប់ពី ៣៨៦ គ.ម ដល់ ៦៤៣ គ.ម
- កាលបរិច្ឆេទចេញលក់ ៖ ចន្លោះខែមិថុនាទៅខែកញ្ញា ឆ្នាំ ២០២១
- តម្លៃចាប់ពី ៧២ ៥០០ដុល្លារ ដល់ ៨៥ ០០០ដុល្លារ
៣. Byton M-Byte
- ចម្ងាយបើកបរមាន ៤៣០ គ.ម និង ៥៥០ គ.ម
- កាលបរិច្ឆេទចេញលក់ ៖ ចុងឆ្នាំ ២០២០
- តម្លៃរំពឹងថាខ្ទង់ ៤៥ ០០០ដុល្លារ
៤. Volkswagen ID.4
- ចម្ងាយបើកបររំពឹងថា ៥០០ គ.ម
- កាលបរិច្ឆេទចេញលក់ ៖ ដើមឆ្នាំ ២០២១
- តម្លៃរំពឹងទុក ៖ ចន្លោះពី ៣៥ ០០០ដុល្លារ ទៅ ៤ម៉ឺនដុល្លារ
៥. Cadillac EV
- ចម្ងាយបើកបររំពឹងទុក ៖ ៦៤៣ គ.ម
- កាលបរិច្ឆេទចេញលក់រំពឹងទុក ៖ ឆ្នាំ ២០២៣
- តម្លៃមិនទាន់មានការបញ្ជាក់
៦. Ocean Fisker
- ចម្ងាយបើកបរមានពី ៤០០ គ.ម ដល់ ៤៨២ គ.ម
- កាលបរិច្ឆេទចេញលក់ ៖ ឆ្នាំ ២០២២
- តម្លៃ ៖ ៣៧ ៤៩៩ដុល្លារ