រថយន្ត Toyota Kluger Crown ស៊េរីថ្មី ត្រៀមដាក់លក់នៅចិនថ្ងៃស្អែកនេះ

[ទីផ្សារបរទេស] កាលពីពេលកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Kluger Crown ប្រភេទម៉ាស៊ីនសាំង ហើយពេលនេះរថយន្តនេះក៏នឹងត្រូវដាក់លក់នៅក្នុងប្រទេសចិននៅឯពិព័រណ៍រថយន្ត Chengdu Auto Show 2022 នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ ស្អែកនេះ។

រថយន្ត Toyota Kluger Crown ប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA-K platform មានប្រវែងសរុប ៥ ០១០ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៧៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រឡេកទៅមើលការរចនាវិញ មិនត្រូវបានរចនាឡើងខុសពីម៉ូដែលរបស់អាមេរិកទេ ដោយបានបំពាក់ជាមួយប៉ាណាមុខប្រភេទ Hexagonal grille អបដោយចង្កៀងមុខ LED និងភ្ជាប់មកជាមួយឡូហ្គោ Crown ផងដែរ។ រីឯព័ត៌មានលម្អិតនៅផ្នែកខាងក្នុង ក្រុមហ៊ុនមិនបានធ្វើការបញ្ចេញនៅឡើយទេ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ២៤៤ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨ វគ្គ ប្រព័ន្ធបើកបរប៉ុង២ វិលកង់ទាំងអស់។ មិនតែប៉ុណ្ណោះ TOYOTA KLUGER CROWN ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថភាព Toyota Safety Sense 2.0 ដែលធ្វើឲ្យរថយន្តនេះបើកបរកាន់តែមានទំនុកចិត្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម