[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Hyundai Santa-Fe ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃសរុប ៦៩ ៥០១ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។
សម្រាប់តម្លៃ ៦៩ ៥០១ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន ៣៨ ១៧៥ ដុល្លារ ($38,175)
- តម្លៃពន្ធនាំចូល ២៥ ៧៧៧ ដុល្លារ ($25,777)
- តម្លៃដឹកជញ្ជូន ១ ៧៥០ ដុល្លារ ($1,750)
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
- តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ១ ៥០០ ដុល្លារ ($1,500)
- តម្លៃសរុបទាំងអស់ ៦៩ ៥០១ ដុល្លារ ($69,501)
គួរឲ្យដឹងថា សម្រាប់រថយន្ត Hyundai Santa-Fe ស៊េរីឆ្នាំ ២០២៤ ក្រុមហ៊ុនមិនទាន់បង្ហាញថា ការនាំចូលនេះ ជាម៉ូដែលប្រើសាំងធម្មតា ឬប្រភេទកូនកាត់ Hybrid នោះទេ ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 061 288 687 ៕