[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo កំពុងបានអភិវឌ្ឍរថយន្តអគ្គិសនីថ្មីរបស់ខ្លួនដែលមានទំហំតូចជាងរថយន្ត XC40 Recharged ប៉ុន្តែទំនងជាមានរថយន្តមានឈ្មោះ XC20 ហើយម៉ូដែលនេះនឹងប្រកួតប្រជែងជាមួយនឹងរថយន្ត Ford Puma, Peugeot e-2008 ជាដើម។
ក្នុងនោះ លោក Nicolas Fourny បានបង្ហាញថាប្រសិនបើរថយន្ត Volvo ផលិតរថយន្តប្រភេទ SUV ខ្នាតតូចនោះនឹងមានការរចនាទាំងមូលដោយខ្ចីគំនិតនៃការចនាពីគំរូរថយន្ត Volvo Concept Recharge ឬគំរូ XC90 ។
លោក HaHåkan Samuelsson អតីតនាយកប្រតិបត្តិក្រុមហ៊ុន Volvo Cars បានបញ្ជាក់ថា រថយន្តម៉ូដែលថ្មីនេះនឹងមានតួរថយន្តប្រភេទ SUV និងប្រើប្រាស់គ្រោងឆ្អឹងអគ្គិសនីដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Geely Sustainable Experience Architecture ដែលជាក្រុមហ៊ុនរបស់ចិនដែលជាម្ចាស់ក្រុមហ៊ុន Volvo ។
លោកបានបន្ថែមថា ក្រុមហ៊ុន Volvo នឹងក្លាយជាលើកទីមួយហើយដែលយីហោ Volvo នឹងមានរថយន្ត SUV ខ្នាតតូច ហើយប្រទេសចិននឹងក្លាយជាប្រទេសដំបូងគេដែលដាក់លក់ហើយនិងផលិតនៅទីនោះផងដែរ។
ក្រុមហ៊ុន Volvo បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់រថយន្តអគ្គិសនីទាំងអស់ក្រោមម៉ាកយីហោ VOLVO នៅឆ្នាំ ២០២០ ដែលនឹងដាក់បង្ហាញចេញជាបណ្តើរៗនៅរថយន្តថ្មីៗតាមផ្នែកផ្សេងៗ ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសដ៏ធំទូលាយមួយ៕