[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo កំពុងរៀបចំបញ្ចេញរថយន្តអគ្គិសនិជំនាន់ថ្មីដែលត្រៀមរួចជាស្រេចសម្រាប់ការប្តូរទៅកាន់ការលក់រថយន្តអគ្គីសនីសុទ្ធនៅឆ្នាំត្រឹម ២០៣០។ ប៉ុន្តែការមកដល់នៃរថយន្ត SUV ស៊េរីថ្មីនេះមិនមានន័យថាចុងបញ្ចប់នៃរថយន្ត XC90 ចាស់ នោះទេ ដែលក្រុមហ៊ុន Volvo បាននិយាយថា រថយន្តនេះនឹងទទួលបានការកែប្រែមុខមាត់ថ្មី និង រក្សាទុកនៅក្នុងផលិតកម្មផងដែរ។
រថយន្តប្រភេទ SUV ថ្មី ដែលត្រូវបានបង្ហាញមុនដោយគំរូរថយន្ត Concept Recharge ឆ្នាំ ២០២១ ដែលអាចត្រូវបានគេហៅថា Embla នឹងចាប់ផ្តើមផលិតនៅរោងចក្ររបស់ Volvo នៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ ប៉ុន្តែរថយន្ត XC90 ដែលបានជំនួសថ្មី នឹងត្រូវបានផលិតនៅរោងចក្រ Torslanda ក្នុងប្រទេសស៊ុយអែត។
ក្នុងនោះ លោក Samuelsson បានប្រាប់គេហទំព័រ Automotive News Europe ថា “នោះជាអត្ថប្រយោជន៍នៃការសាងសងរោងចក្រថ្មីនៅ Charleston” ។ “ហេតុអ្វីយើងគួរបិទរោងចក្រចាស់នៅ Torslanda ខណៈពេលដែលអ្នកនៅតែមានទីផ្សារសម្រាប់រថយន្ត Hybrid ជាពិសេសនៅអាមេរិក និងចិន។”
សម្រាប់រថយន្ត XC90 ជំនាន់ទី ២ ត្រូវបានដាក់បង្ហាញនៅក្នុងឆ្នាំ ២០១៤ និងបានបង្ហាញពីការរចនាដ៏ជោគជ័យ ដែលក្រុមហ៊ុន Volvo មិនបានកែប្រែមុខមាត់ម៉ូដែលនេះរហូតដល់ឆ្នាំ ២០២១ នៅពេលដែលបានអាប់ឌេតប៉ាណាមុខ និងកាង។ ប៉ុន្តែលោក Samuelsson បានប្រាប់ Automotive News Europe ថារថយន្ត SUV គឺស្ថិតនៅក្នុងត្រកូលសម្រាប់ការធ្វើឲ្យល្អប្រសើរមួយបែបផ្សេងទៀត។
ការផ្លាស់ប្តូរនេះទំនងជាត្រូវបានកំណត់ចំពោះការកែលម្អគ្រឿងតុបតែងដែលត្រូវបានរចនាឡើងដើម្បីធ្វើឲ្យម៉ាស៊ីនចាស់មើលទៅដូចរថយន្តអគ្គិសនី ជំនាន់ថ្មីរបស់ Volvo ជាជាងប្តូរទៅប្រើថាមពលអគ្គិសនីសុទ្ធ ហើយនឹងផ្តោតលើម៉ាស៊ីន Hybrid និងចំហេះក្នុងដែលមានស្រាប់។ ក្នុងនោះដែរ XC90 បានកើនឡើងប្រជាប្រិយភាពកាលពីឆ្នាំមុនជាមួយនឹងការលក់កើនឡើង ១៧% ស្មើរ ១០៨,២៣១ គ្រឿង នៅឆ្នាំ ២០២១៕