រថយន្ត​ Maxus D60 ជាប្រភេទរថយន្តSUV ៧កៅអីស៊េរីថ្មីដែលមានតម្លៃសមរម្យនឹងចូលខ្លួនមកប្រកួតប្រជែងលើទីផ្សារដ៏ធំនេះ

តើរថយន្ត Maxus D60 ជាអ្វី? តើរថយន្តម៉ូឌែលថ្មីរបស់យីហោ Maxus អាចនាំឱ្យទីផ្សាររថយន្តមានការប្រកួតប្រជែងខ្ពស់នៅក្នុងប្រទេសកម្ពុជាបែបណាខ្លះ? ខាងក្រោមនេះគឺជាចម្លើយនៃសំនួរទាំងអស់នេះ។ ក្រុមហ៊ុន Maxus Cambodia ជាក្រុមហ៊ុនផ្លូវការលក់រថយន្តយីហោ Maxus ក្រោមការនាំចូលរបស់ក្រុមហ៊ុនដ៏ធំគឺ TF Motors Cambodia ហើយថ្មីៗនេះក្រុមហ៊ុនក៏បានបង្ហាញរថយន្តស៊េរីថ្មីរបស់ខ្លួនគឺរថយន្ត Maxus D60 ដែលមានតម្លៃសមរម្យត្រឹមតែ ៤២ ៩៩០ដុល្លារ។ រថយន្ត​​ Maxus D60​ គឺជារថយន្តប្រភេទSUV ៧កៅអីស៊េរីថ្មីក្នុងប្រទេសកម្ពុជាដែលមានរចនាបទយ៉ាងស្រស់ស្អាត ហើយទំហំតួខ្លួនរបស់វាក៏ផ្តល់នូវភាពងាយស្រួលដល់ការបើកបរ​​ និងការចតរថយន្តសម្រាប់ការប្រើប្រាស់ក្នុងទីក្រុងផងដែរ មិនតែប៉ុណ្ណោះទេវាក៏មានទំហំធំទូលាយល្អដែលជាសក្តានុពលខ្ពស់ក្នុងការបង្ហាញថាវានឹងលក់ដាច់ខ្លាំង។

  • ការរចនាផ្នែកខាងក្រៅ: រថយន្ត Maxus D60 ផ្អែកលើគំនិតនៃការរចនាបែបថ្មីនៃបច្ចេកវិទ្យាទំនើបរបស់ចក្រភពអង់គ្លេស និងរក្សាបាននូវធាតុផ្សំនៃការរចនាយ៉ាងលេចធ្លោនៃរូបរាងដែលធ្វើឱ្យវាមើលទៅមានការច្នៃប្រឌិតលក្ខណៈបច្ចេកទេស។ លោកអ្នកនឹងត្រូវបានទាក់ទាញអោយក្រឡេកមើលរថយន្ត Maxus D60 ដោយវត្តមាននៃការរចនាម៉ូដថ្មីនៃសំណាញ់ប៉ាណាខាងមុខ រួមនឹងចង្កៀងមុខតូចតែបន្ថែមជាមួយអំពូល LED ជាគ្រាប់ជាជួរៗ និងអំពូល LED Day Time Running។ ចំណុចលម្អិតដែលទាក់ទាញក្រសែភ្នែកអ្នកប្រើប្រាស់ដូចជា: រូបរាងពីចំហៀងដែលបង្ហាញពីលក្ខណៈពិសេសរួមដោយយ៉ាន់ស្ព័រទំហំ ១៨អ៊ីញយ៉ាងស្រស់ស្អាត។ នៅផ្នែកខាងក្រោយវាបានរចនាជាមួយចង្កៀងកាត់អ័ព្ទ​​ និងចង្កៀងក្រោយសងខាងដែលមានពន្លឺច្បាស់ល្អចំនួន ៤គ្រាប់។ បំពង់ស៊ីម៉ាំងពីរឆ្វេងស្តាំគឺជាបំពង់ពិតមិនមែនបញ្ឆោត ដែលវាអាចនិយាយបានថារថយន្ត​ Maxus D60 ពិតជារថយន្តដែលស្រស់ស្អាតបំផុតនៅក្នុងយីហោ Maxus។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ផ្នែកខាងក្នុងនៃបច្ចេកវិទ្យាថ្មីដ៏សំបូរបែប: វាបានពិចារណាដោយផ្តោតលើការអនុវត្តជាក់ស្តែងនៅក្នុងការរចនាផ្ទៃខាងក្នុង។ វាផ្តល់ជូននូវកៅអីពូកស្បែកយ៉ាងទន់ល្អពណ៌ក្រហមលាយខ្មៅដ៏ប្រណីត ហើយភាគច្រើនវាត្រូវបានបំពាក់ដោយសម្ភារៈល្អយ៉ាងទំនើបពីផ្នែកតាប់ឡូរហូតដល់ផ្នែកខាងក្រោយដើម្បីអោយលោកអ្នកមានអារម្មណ៍ល្អអំឡុងពេលដែលអ្នកនៅក្នុងរថយន្តMaxus D60នេះ។ អេក្រង់ Touchscreen ទំហំ ៨អ៊ីញដែលស្ថិតនៅក្នុងប្រព័ន្ធកំសាន្តឆ្លាតវៃបូករួមជាមួយមុខងារមួយចំនួនដែលអាចបញ្ជាដោយសំលេង ដែលធ្វើអោយរថយន្តនេះកាន់តែទំនើបនិងមានភាពងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

  • ប្រព័ន្ធម៉ាស៊ីនតួបូ: តើអ្នកមានអារម្មណ៍ថាត្រូវការល្បឿនបន្ថែមមែនទេ? រថយន្ត Maxus D60 គឺបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញបំណងប្រាថ្នារបស់លោកអ្នកក្នុងការបើកបរ។ Maxus D60ត្រូវបានបំពាក់ដោយម៉ាស៊ីនតួបូ បួនស៊ីឡាំងចំណុះ ១,៥លីត្រ និងមានថាមពលអតិបរមា ១៦៩Ps និងកម្លាំងរមួល ២៥០Nm រួមនឹងប្រព័ន្ធប្រអប់លេខដៃ ៦វគ្គ និងលេខអូតូ ៧វគ្គ។ ម៉ាស៊ីនរថយន្តនេះត្រូវបានបំពាក់ជាមួយប្រព័ន្ធប៉ិចបាញ់ប្រេងដោយផ្ទាល់(Direct Injection Gasoline)ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់និងមានចំហេះសព្វល្អថែមទៀតផង។ ចំពោះទំនុកចិត្តក្នុងការបើកបរវិញរថយន្ត​ Maxus D60 ផ្តល់ជូននូវភាពពេញលេញនិងខ្លាំងល្អជាពិសេសភាពរឹងមាំនៃគ្រឿងក្រោម។

  • ភាពងាយស្រួល និងសុវត្ថិភាពទាំងអស់ដែលអ្នកត្រូវការ: ប្រសិនបើអ្នកត្រូវការការបើកបរដ៏ធូរល្អនោះអ្នកនឹងត្រូវការចង្កូតប្រើថាមពលអេឡិចត្រូនិច។ ប្រសិនបើអ្នកបើកបរលើចម្ងាយផ្លូវឆ្ងាយប្រភេទហាយវេនោះរឿងដែលអ្នកចង់បានគឺប្រព័ន្ធគ្រប់គ្រងល្បៀនថេរ(Cruise control)។ ប្រសិនបើអ្នកចង់ចាក់ចម្រៀងពីទូរស័ព្ទរបស់អ្នក នោះអ្នកនឹងត្រូវការការភ្ផាប់Bluetooth ឬ រន្ធUSB។ ប្រសិនបើថ្ងៃក្តៅខ្លាំងហើយមានអ្នករួមដំណើរអង្គុយនៅផ្នែកខាងក្រោយ នោះអ្នកនឹងត្រូវការរន្ធម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយ។ ប្រសិនបើអ្នកត្រូវការបើកបរល្បឿនលឿនហើយមានសុវត្ថិភាណ នោះអ្នកនឹងត្រូវការប្រព័ន្ធហ្វ្រាំងជំនួយABS, ប្រព័ន្ធទប់លំនឹង Stability Control, Parking Sensor, ពោងសុវត្ថិភាពការពារជុំវិញរថយន្ត និងប្រព័ន្ធជាច្រើនទៀត។ សម្រាប់រថយន្ត Maxus D60 គឺមានបំពាក់មកនូវមុខងារប្រើប្រាស់ស្តង់ដារជាច្រើន ហើយនោះក៏ព្រោះតែរថយន្ត Maxus ចង់ផ្តល់អោយអ្នកបើកបរនិងអ្នករួមដំណើរមានងាយស្រួលបំផុត។ វាក៏ថែមទាំងមានប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា៖ ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច, ប្រព័ន្ធAutohold សម្រាប់ជំនួយពេលចរាចរណ៍កកស្ទះ, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់ TPMS និងប្រព័ន្ធISFIX។

  • កៅអីចំនួន៧: រថយន្ត Maxus បានចូលរួមជាជួរនៃរថយន្តប្រភេទSUV ៧កៅអីដែលមានកៅអីបីជួរ ហើយរថយន្ត Maxus D60 បានផ្តល់ជូននូវតម្រូវការរបស់អ្នក។ ប្រសិនបើកន្លែងអង្គុយមិនមែនជាអ្វីដែលអ្នកចង់បានទេ ប៉ុន្តែកន្លែងដាក់ឥវ៉ាន់អាចជាភាពចាំបាច់ ដែលធ្វើអោយរថយន្ត Maxus D60 សម្រេចផ្តល់ជូនយ៉ាងល្អឥតខ្ចោះនូវទំហំទូលាយ។ មិនដូចដៃគូប្រកួតប្រជែងមួយចំនួនទេ រថយន្ត Maxus នេះត្រូវបានរចនាឡើងយ៉ាងពេញលេញដើម្បីក្លាយជារថយន្តប្រភេទ SUV ដែលមានមុខងារត្រឹមត្រូវនិងអាចបត់បែនបានយ៉ាងល្អ ហើយកៅអីទាំងអស់សុទ្ធតែអាចបត់បែនបានរាបស្មើបានអាចដោយបង្កើតនូវកន្លែងផ្ទុកសម្ភារៈនិងរបស់របរដែលមានប្រវែងវែង។

តម្លៃសមរម្យ, លក្ខណៈពិសេស, ភាពធំទូលាយ, កម្លាំងខ្លាំង និង ភាពបត់បែនដែលជាចំណុចសំខាន់ដែលបានធ្វើឱ្យរថយន្ត Maxus D60 ក្លាយជារថយន្តដ៏អស្ចារ្យមួយដែលសាកសមនឹងការប្រើប្រាស់សម្រាប់អាជីវកម្មប្រចាំថ្ងៃរបស់អ្នក, ទាំងអស់នេះហើយជាអ្វីដែលMaxus D60 បានបំពេញដើម្បីចូលខ្លួនមកប្រកួតប្រជែងលើទីផ្សារប្រទេសកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម