រាងកប់សាហាវ! Lexus បង្ហាញរូបភាពថ្មីនៃរថយន្តអគ្គិសនីស្ព័រ ប្រភេទ sedan របស់ខ្លួន

[ទីផ្សារបរទេស] កាលពីខែធ្នូ ឆ្នាំ២០២១​ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota និង Lexus បានធ្វើការបង្ហាញចេញនៅគំរូរថយន្តអគ្គិសនីមួយចំនួននៅក្នុងព្រឹត្តិការណ៍ពិសេសរបស់ខ្លួន។ ក្នុងនោះដែរ Lexus ក៏បានបង្ហាញគំរូរថយន្តអគ្គិសនី ប្រភេទ Sedan ផងដែរ។ ឥឡូវនេះក្រុមហ៊ុនបានបញ្ចេញរូបភាពកាន់តែច្បាស់ពីគំរូរថយន្តនេះ ខណៈដែលពួកគេបានបង្ហោះរូបភាពថ្មីៗមួយចំនួននៅលើបណ្តាញសង្គម។

ចំពោះរថយន្តនេះ មានភាពទាន់សម័យជាងរថយន្តប្រភេទ Sedan ផ្សេងទៀតនៅក្នុងត្រកូល Lexus នាពេលបច្ចុប្បន្ន ដោយសាររថយន្តនេះបានបំពាក់កាងខាងមុខបែបស្ព័រ ជាមួយនឹងរន្ធខ្យល់ដ៏លេចធ្លោ, ចង្កៀង​មុខ​រាង​ស្លីម និងរន្ធបញ្ចេញខ្យល់លើគម្រប់ម៉ាស៊ីនផងដែរ។ សម្រាប់ផ្នែកខាងក្រោយវិញ គឺមានការឌីស្សាញទាក់ទាញខ្លាំងបំផុត ដោយព្រមទាំងមានបំពាក់ជាមួយកាង spoiler លេចធ្លោដែលត្រូវបានអមដោយចង្កៀងក្រោយ ប្រភេទ three-dimensional, ទ្វារខាងក្រោយរាងកោង និងកាងពណ៌ខ្មៅ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ Lexus មិន​បាន​ផ្តល់ព័ត៌មានច្រើន​អំពី​គំរូរថយន្ត sedan នេះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បញ្ជាក់​រួច​ហើយ​ថា​ពួកគេ​នឹង​ប្រើ​តែ​អគ្គិសនីប៉ុណ្ណោះ។ ជាពិសេស ពួកគេគ្រោងនឹងសម្រេចនូវការកាត់បន្ថយនូវការបំភាយឧស្ម័រជាមួយរថយន្តអគ្គិសនីសុទ្ធនៃត្រកូលរថយន្តទាំងអស់នៅឆ្នាំត្រឹម ២០៣០ ជាមួយផែនការក្នុងការសម្រេចបាននូវការលក់តែរថយន្តអគ្គិសនីរថយន្តរបស់ខ្លួននៅអឺរ៉ុប អាមេរិកខាងជើង និងប្រទេសចិន អោយបានចំនួន ១លានគ្រឿងនៅទូទាំងពិភពលោក។ បន្ទាប់​មក Lexus គ្រោង​នឹង​ចេញ​លក់​តែរថយន្តអគ្គិសនី នៅ​លើ​ទីផ្សារ​ទាំង​អស់​នៅត្រឹម​ឆ្នាំ ២០៣៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម