រាងអេម! MG ត្រៀមបញ្ចេញឡាន MG4 EV ដែលអាចបើកបានចម្ងាយ ៤៥២គីឡូម៉ែត្រពេលសាកពេញម្តង

[បរទេស] ក្រុមហ៊ុន MG បានធ្វើការបញ្ចេញនូវរូបភាពផ្លូវការនៃរថយន្តអគ្គិសនីថ្មី MG4 EV របស់ខ្លួន ដែលនឹងត្រៀមបង្ហាញខ្លួននៅលើទីផ្សារអង់គ្លេសនាខែកញ្ញា ខាងមុខនេះ។

រថយន្តអគ្គិសនី MG4 EV នឹងក្លាយជារថយន្តអគ្គិសនីដំបូងគេនឹងត្រូវបានផលិតឡើងដោយផ្អែកលើស្ថាបត្យកម្ម Modular Scalable Platform(MSP) ដែលនឹងពាំនាំនូវការអភិវឌ្ឍន៍ចុងក្រោយបំផុតទៅលើ បច្ចេកវិទ្យា, ប្រព័ន្ធសុវត្ថិភាព និងគុណភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត MG4 EV នឹងបំពាក់មកជាមួយកម្រាស់នៃអាគុយត្រឹម ១១០មីលីម៉ែត្រ និងទម្ងន់ ៥០:៥០ ប៉ុណ្ណោះ។ ក្នុងនោះផងដែររថយន្តនេះនឹងភ្ជាប់មកជាមួយជម្រើសអាគុយចំនួន ២ប្រភេទគឺទំហំ ៥១គីឡូវ៉ាត់ម៉ោង និង ៦៤គីឡូវ៉ាត់ម៉ោង ដែលនឹងផ្តល់អោយនូវចម្ងាយបើកបរបានចន្លោះពី ៣៥០-៤៥២គីឡូម៉ែត្រ នេះបើយោងតាមការតេស្តចេញពី WLTP។

ងាកទៅមើលលើការរចនា ផ្នែកខាងមុនរថយន្តនេះត្រូវបានរចនាបែប Grill-less Style ព្រមទាំងរួមជាមួយចង្កៀងប្រភេទ LED និងប្រសិទ្ធភាពនៃប្រព័ន្ធ Aerodynamic នៅលើកាងមុខ រីឯផ្នែកខាងក្រោយគឺមាន​ការប្រើប្រាស់នូវអំពូលជាខ្សែបន្ទាត់អូសពីផ្នែកម្ខាងដល់ផ្នែកម្ខាងទៀត។

ចំណែកឯផ្នែកខាងក្នុងត្រូវបានប្រើប្រាស់ជាមួយកុងទ័របង្ហាញប្រភេទឌីជីថលសុទ្ធ ដែលវាជាភាពកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ បន្ថែមពីនេះនៅកន្លែង Console កណ្តាលគឺមានការឌីស្សាញថ្មីប្លែក ចំណែកឯដៃចង្កូតក៏ដូចគ្នាផងដែរដោយមានតែ ២ប្រឡោះប៉ុណ្ណោះ។ គួររំលឹកផងដែរ ក្នុងពេលឆាប់ៗនេះ MG នឹងធ្វើបន្ថែមអំពីព័ត៌មានលម្អិត និងតម្លៃនៃម៉ូឌែលសម្រាប់ទីផ្សារអង់គ្លេសនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម