អស់រយះពេល ១២ ឆ្នាំមកហើយ ដែលរថយន្តដឹកទំនិញអ៊ីស៊ូហ្ស៊ុ (ISUZU) មានវត្តមាននៅលើទីផ្សាររបស់ប្រទេសកម្ពុជា ហើយយើងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមហ៊ុនធំៗ សំរាប់បំរើអាជីវកម្ម និងរបបប្រចាំថ្ងៃផងដែរ។
សូមបញ្ចាក់ថា រថយន្តដឹកទំនិញអ៊ីស៊ូហ្ស៊ុ (ISUZU) ត្រូវបាននាំចូលពីប្រទេសជប៉ុនដោយផ្ទាល់។ សម្រាប់ឆ្នាំ ២០២១ នេះរថយន្ដដឹកទំនិញ អ៊ីស៊ូហ្ស៊ុ (ISUZU) ត្រូវបានផ្លាស់ប្ដូរការរចនាម៉ូតថ្មីដែលធ្វើឲ្យរថយន្ដដឹកទំនិញរឹតតែមានភាពសម្បូរបែប មានរាងមាំ ហាប់ និងទាក់ទាញ ថែមទាំងផ្តល់អត្តប្រយោជន៏ច្រើនជាងមុន។ ការផ្លាស់ប្តូរទាំងនោះមានដូចខាងក្រោម៖
១. ការផ្លាស់ប្តូរប៉ាណាមុខថ្មីស្រឡាង
ការរចនាថ្មីនេះ ធ្វើអោយខ្យល់អាចឆ្លងកាត់ម៉ាស៊ីនបានកាន់តែច្រើន មិនងាយឡើងកម្តៅ ធ្វើឲ្យវាមានសន្ទុះល្អខ្លាំង និងស៊ីប្រេងកាន់តែតិច មិនថាយើងធ្វើការបើកបរយូរយ៉ាងណាក៍ដោយ ។
២. ការឌីហ្សាញពង់ចង្កូតថ្មី
ចំពោះពង់ចង្កូតថ្មីនេះ មានទំហំធំជាងមុន ហើយសាច់ចង្កូតរាងគ្រើមជាងមុនដែលធ្វើឲ្យអ្នកបើកបរមិនរអិលដៃ ពេលបត់ ឬជែង។
៣. ការអភិវឌ្ឃន៍ម៉ាស៊ីនថ្មី
ម៉ាស៊ីនថ្មីរបស់រថយន្តដឹកទំនិញអ៊ីស៊ូហ្ស៊ុ (ISUZU) មានទំហំតូចជាងមុន១0% សំឡេងរឹតតែស្ងាត់ជាងមុនជួយកាត់បន្ថយចំណាយប្រចាំថ្ងៃ ក៏ប៉ុន្តែវានៅតែរក្សារកំលាំងថាមពលខ្លាំងដូចមុន។
សូមអញ្ចើញមកមើលដោយផ្ទាល់នៅអគារតាំងបង្ហាញរបស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ វេងស្រេង ជាប់រោងចក្រផលិតម៉ូតូហុងដា។
ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់: 023 901 368/ 012 858 013 ឬ Facebook Page: Isuzu Trucks Cambodia.