រូបភាព Render រថយន្ត Toyota Camry ជំនាន់ថ្មី យកលំនាំតាម Toyota Crown ២០២៣

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើដាក់បញ្ចេញនៅរថយន្ត Toyota Crown ស៊េរីឆ្នាំ ២០២៣។ ខណៈពេលនេះ អ្នករចនារថយន្ត Theottle បានប្រើគំរូ Crown Sport Concept ជាមូលដ្ឋានសម្រាប់ Toyota Camry ជំនាន់ថ្មី ហើយត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដាក់បង្ហាញនៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​អាច​ជា​ម៉ូដែល​ឆ្នាំ ២០២៤ ឬ ២០២៥។

ក្រឡេកទៅមើលនៅផ្នែកខាងមុខនៃរថយន្ត Camry ជំនាន់ទី ៩ ដែលបង្ហាញជាផ្នែកខាងមុខដ៏ទាក់ទាញជាមួយនឹងចង្កៀងមុខឲ្យឈ្មោះថា lobster-claw LED, ប៉ាណាមុខរចនាបែបសំណាញ់ពណ៌ខ្មៅដ៏កាចដូចទៅនឹង Crown Sport Concept និងថាសកង់ពណ៌ខ្មៅរលោងធ្វើឲ្យមានភាពលេចធ្លោមួយកម្រិតថែមទៀត។ ខណៈ ផ្នែកខាងក្រោយរបស់ Camry ក៏ត្រូវបានកែលម្អជាមួយនឹងផ្នែកពីរថយន្ត Crown Sport Concept ដោយមានចង្កៀងក្រោយប្រភេទ LED ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ រថយន្ត Toyota Camry ជំនាន់ក្រោយនឹងរក្សាស្ថាបត្យកម្ម GA-K architecture ដូចម៉ូដែលបច្ចុប្បន្ន។ ខណៈ របាយ​ការណ៍​មួយ​ចំនួន​បាន​បញ្ជាក់​ថា Toyota អាច​នឹង​ពង្រីក​ប្រវែងគន្លាតកង់មុខ-ក្រោយ​របស់​រថយន្ត​ដើម្បី​បង្កើន​ទំហំ​នៅផ្នែកខាងក្នុងកាប៊ីនផងដែរ។

មិនតែប៉ុណ្ណោះ បើនិយាយពីកម្លាំងម៉ាស៊ីនវិញ យ៉ោងតាមគេហទំព័រ Wheels រាយការណ៍ថា Toyota នឹងប្រើប្រាស់ម៉ាស៊ីនចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ថ្មី ជំនួសម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 ។ ម៉ាស៊ីននេះផលិតកម្លាំងបាន ២៦៥ សេះ​ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម