រូ​បភាព Render ឡាន EV ថ្មីរបស់ Xpeng ដែលគ្រោងប្រកាសចេញក្នុងឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្ត Xpeng ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំបង្ហាញរថយន្តថ្មីជាច្រើនក្នុងឆ្នាំ ២០២៥ ដែលរួមមានទាំងរថយន្ត SUV និង Sedan ដើម្បីពង្រីកទីផ្សាររបស់ពួកគេ។ ក្នុងចំណោមនោះ បើយោងតាមរូបភាព Render ដែលមានបង្ហាញ, រថយន្តសេរ៊ីនេះអាចជាម៉ូឌែល Xpeng Mona G03 ។

ចំពោះរថយន្ត Xpeng Mona G03 គឺជារថយន្តប្រភេទ SUV ខ្នាតមធ្យម ដែលនឹងជំនួស Xpeng G3 ដែលឈប់ផលិត ហើយគ្រោងបង្ហាញខ្លួននៅក្នុងឆមាសទី២ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ១៨ ០០០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ ក្រុមហ៊ុន Xpeng ក៏មានគម្រោងបង្ហាញរថយន្តថ្មីៗបន្ថែមក្នុងឆ្នាំ ២០២៥ នេះផងដែរមានដូចជា៖

  • Xpeng G5 – រថយន្ត Compact SUV
  • Xpeng G7 – រថយន្ត SUV ខ្នាតធំ
  • Xpeng H01 – រថយន្ត SUV ខ្នាតធំ
  • Xpeng P7 (ជំនាន់ថ្មី) – រថយន្ត Sedan ទំហំមធ្យម
  • Xpeng P9 – រថយន្ត Sedan ប្រណិត

បន្ថែមលើស៊េរីនេះ Xpeng ក៏មានគម្រោងបង្ហាញចេញនូវរថយន្ត Mona SUV ថ្មីទំហំតូចជាងរថយន្តដែលចេញលក់នៅពេលបច្ចុប្បន្ននៅក្នុងឆ្នាំ២០២៦ ផងដែរ។ ជាពិសេសក្រុមហ៊ុនក៏គម្រោងចូលរួមក្នុងទីផ្សាររថយន្ត Plug-in Hybrid (PHEV) ដោយមានគម្រោងបង្ហាញរថយន្តម៉ូដែល PHEV ថ្មី ជាលើកដំបូងផងដែរ។

គួរឲដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន Xpeng បានលក់រថយន្តអគ្គិសនីចំនួន ៣០ ៣៥០ គ្រឿង កើនឡើង ២៦៧,៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ខណៈចំនួន ១៥ ០០០ គ្រឿងក្នុងចំណោមនេះ គឺជាចំនួនលក់រថយន្ត Mona M03 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម