រូបភាពជាច្រើនសន្លឹកនៃរថយន្ត Hongqi E115 ដែលក្រុមហ៊ុនសម្រេចផលិតផលជាផ្លូវការបានលេចចេញពីប្រទេសចិន ក្រោយពីប្រភេទ Concept នៃរថយន្តនេះបានបង្ហាញមុខក្នុងកម្មវិធី Guangzhou Auto Show កាលពីឆ្នាំមុនរួចមក។
រូបភាពនៃរថយន្តដែលជាផលិតផលគំរូសម្រាប់ការសាកល្បង គឺមានការបិទបាំងរូបរាងខាងក្រៅមិនឲ្យមហាជនមើលស្គាល់នោះទេ ប៉ុន្តែគេអាចមើលដឹងថាទំហំរបស់វាហាក់មានទំហំធំមិនខុសពីប្រភេទ Concept ឡើយ។ នៅផ្នែកខាងមុខក៏មានបំពាក់នូវផ្ទាំងប៉ាណាទំហំធំ មានអំពូល LED រាងស្ដើង និងមានដំបូលរាងវែងដូចប្រភេទ Concept អ៊ីចឹងដែរ។
រថយន្ត E115 នេះនឹងលក់លើទីផ្សារដោយមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនពីរ ដែលម៉ូទ័រមុខមានកម្លាំង ២១៥ សេះ ហើយម៉ូទ័រក្រោយមានកម្លាំង ២៩៥ សេះ។ វាទទួលបានថាមពលពីអាគុយចំណុះ ៩២,៤ គីឡូវ៉ាត់ម៉ោង ដែលអាចមួយពេញអាចជិះបានចម្ងាយ ៦០០ គីឡូម៉ែត្រ៕