រោងចក្រតូយ៉ូតាជាង ១០កន្លែងផ្អាកដំណើរការដោយសារមេរោគកូរ៉ូណា

រោចក្រតូយ៉ូតាជាង ១០កន្លែងផលិតរថយន្ត Prius ហ៊ាយព្រីត នៅប្រទេសចិន ត្រូវបានផ្អាកដំណើរការ ដោយសារតែផលប៉ះពាល់ពីមេរោគថ្មី កូរ៉ូណា។

យ៉ាងណាមិញ មេរោគថ្មីនេះបាននឹងកំពុងរាតត្បាត និងធ្វើអោយប៉ះពាល់សេដ្ឋកិច្ចចិន ក៏ដូចបណ្តារដៃគូរពាណិជ្ជកម្មនៃបណ្តារប្រទេសផ្សេងៗផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុនតូយ៉ូតាលោក Masayoshi Shirayanagi បាននិយាយថាក្រុមហ៊ុនកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះផលប៉ះពាល់ នៃការផ្ទុះឡើងដោយការព្រមានការព្យាករណ៍ចុងក្រោយរបស់ខ្លួន មិនគិតពីការរីករាលដាលនៃមេរោគនោះទេ ដែលរំពឹងថានឹងទទួលបាន ២៩,៥ ពាន់ពាន់លានយ៉េន គិតដល់ខែមីនា ឆ្នាំ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រូបភាព៖ Getty Images

នាយកប្រតិបត្តិជាន់ខ្ពស់លោក Didier Leroy ក៏បាននិយាយផងដែរថា “ផលប៉ះពាល់នៃបញ្ហាបន្ថែមថ្មីនេះគឺពិតជាមិនច្បាស់លាស់នៅដំណាក់កាលនេះ” ។

អ្នកនាំពាក្យរបស់តូយ៉ូតា បានលើកឡើងថាក្រុមហ៊ុននឹងសម្រេចចិត្ត រក្សារោងចក្រទាំង ១២ ដោយគ្រាន់តែផ្អាកដំណើរការជាបណ្តោះអាសន្នសិន រង់ចាំអោយស្ថានភាពល្អប្រសើរឡើងវិញ។

និយាយពីប្រាក់ចំនេញវិញ ក្រុមហ៊ុនយក្សរបស់ជប៉ុននេះ បានបង្ហាញប្រាក់ចំណេញសុទ្ធក្នុងរយៈពេល ៩ ខែគិតចាប់ពីខែមេសា ដល់ខែធ្នូបានកើនឡើង ៤១,៤ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ចំនួន ២ ពាន់ពាន់លានយ៉េន ស្មើរនឹង ១៨ ពាន់លានដុល្លារ ជាមួយនឹងការលក់កើនឡើង ១,៦ ភាគរយស្មើនឹង ២២,៨ ពាន់ពាន់លានយ៉េន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម