រោងចក្រផលិតអាគុយប្រភេទសូដ្យូមរបស់ BYD តម្លៃ ១,៤ពាន់លានដុល្លារ ចាប់ផ្តើមដំណើរការហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានចាប់ដៃគូជាមួយក្រុមហ៊ុន Huaihai Group ចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយសូដ្យូមអ៊ីយ៉ុងដែលមានទំហំ ៣០ជីហ្គាវ៉ាត់ម៉ោង ជាមួយការវិនិយោគចំនួនទឺកប្រាក់ប្រមាណ ១០ពាន់លានយ៉ាន់ ស្មើនឹង ១,៤ ពាន់លានដុល្លារនៅក្នុងប្រទេសចិន ។

សម្រាប់អាគុយប្រភេទ អាគុយសូដ្យូម-អីយ៉ុង BYD អះអាងថា មានតម្លៃថោកជាង សុវត្ថិភាពជាង និងប្រើប្រាស់បានយូរជាងអាគុយលីចូម-អីយ៉ុង។ ទោះជាយ៉ាងណាក៏ដោយ អាគុយប្រភេទនេះមានដង់ស៊ីតេថាមពលទាប និងសាកថ្មយឺតជាងអាគុយផ្សេងៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា អាគុយសូដ្យូម-អីយ៉ុងកំពុងនៅតែស្ថិតក្រោមការអភិវឌ្ឍន៍ ប៉ុន្តែ BYD ជឿជាក់ថាពួកគេមានសក្តានុពលសម្រាប់រថយន្តអគ្គិសនីសុទ្ធនាពេលអនាគត៕

រថយន្តអគ្គិសនីដំបូងគេប្រើអាគុយសូដ្យូម-អីយ៉ុង
ផ្ទាំងផ្សាយពាណិជ្ជកម្ម