បូកបញ្ចូលរោងចក្រដំឡើងរថយន្ដ GAC មួយទៀត! បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិត និងដំឡើង រថយន្ដសរុបចំនួន១០ ហើយ

[ក្នុងស្រុក] ក្រោយមើលពីឃើញពីសន្ទុះនៃការគាំទ្រលើរថយន្ដ GAC នៅកម្ពុជាកាន់ផុសផុល ពេលនេះក្រុមហ៊ុន GAC International Co., Ltd​. បានផ្ដល់អាជ្ញាបណ្ណបើកដំណើរការរោងចក្រដំឡើងរថយន្ដ GAC ជូនក្រុមហ៊ុន TH Automovtie Manufacturing ដើម្បីដំណើរការតំឡើងនៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាបំពេញតម្រូវការរបស់ពលរដ្ឋកម្ពុជា។

នេះគឺជាដំណឹងដ៏ជាទីមោទនមួយបន្ថែមគិតត្រឹមចុងឆ្នាំ២០២៥នេះ បើបូកបញ្ចូលរោងចក្រដំឡើងរថយន្ដ GAC មួយទៀតបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិត បង្គុំនិងដំឡើងរថយន្ដសរុបចំនួន១០ ហើយ ដោយក្នុងនោះរោងចក្រចំនួន៧ កំពុងដំណើរការ ខណៈរោងចក្រ ៣ទៀតនឹងលេចចេញរូបរាងឆាប់ៗនៅពេលខាងមុខ។ ខាងក្រោមនេះជាបញ្ជីឈ្មោះរោងចក្ររផលិត បង្គុំនិងដំឡើងរថយន្ដនៅកម្ពុជាទាំង១០៖

GAC Aion opens its 1st overseas plant in Thailand - CnEVPost
រូបតំណាង
  • រោងចក្រទី១ រោងចក្រដំឡើងរថយន្ដ GAC របស់ក្រុមហ៊ុន TH Automovtie Manufacturing បច្ចុប្បន្នស្ដិតក្នុងគម្រោងសាងសង់

សម្រាប់គម្រោងរោងចក្រតំឡើងរថយន្ដ GAC នៅកម្ពុជាបានវិនិយោគទុនប្រមាណជាង១៩ លានដុល្លារ មានទីតាំងស្ថិតបណ្ដេយផ្លូវជាតិលេខ៥ ក្នុងនៅខេត្ដកំពង់ឆ្នាំ។ បើតាមការគ្រោងទុករោងចក្រមានសមត្ថភាពដំឡើងរថយន្ដបានចំនួន ១ ៥០០គ្រឿងក្នុងមួយឆ្នាំ ជាពិសេសនិងបង្កើនឧកាសការងារចន្លោះពី ៤០០ ទៅ ៦០០កន្លែងសម្រាប់ប្រជាជនកម្ពុជា។

Where Are Chevy Trucks Made?
រូបតំណាង
  • រោងចក្រទី២ រោងចក្រដំឡើងរថយន្ដ CHEVROLET របស់ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURING and GENERAL MOTORS ស្ថិតក្នុងគម្រោងសាងសង់

សម្រាប់ TH AUTOMOTIVE MANUFACTURING and GENERAL MOTORS ក្រុមហ៊ុនទទួលបានសិទ្ធិតម្លើងរថយន្ដម៉ាក CHEVROLET។ រោងចក្រនេះគ្រោងនឹងចាប់ផ្ដើមប្រតិបត្ដិការនៅឆ្នាំ២០២៦ខាងមុខនេះ តាមការគ្រោងទុករោងចក្រនេះមានលិទ្ធភាពតម្លើងរថយន្ដបានពីចន្លោះ ១០ ០០០មុឺន ទៅ ១៥ ០០០គឿងក្នុងមួយឆ្នាំ ផ្ដល់ឪកាសការងារពី ៤០០ ទៅ ៦០០នាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
BYD Eyes Cambodia for New Automotive Assembly Factory - Seasia.co
រូបតំណាង
  • រោងចក្រទី៣ រោងដំឡើងរថយន្ដ BYD កំពុងដំណើរសាងសង់គ្រោង និងបញ្ចប់នៅខែតុលាខាងមុខនេះ

បច្ចុប្បន្នពួកគេកំពុងសាងរោងចក្រតម្លើងរថយន្ដ BYD នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ នៅលើផ្ទៃដី ១២ហិកតា។ ត្រូវបានគ្រោងបញ្ចប់នៅខែតុលា ឆ្នាំ២០២៥ ហើយការផលិតរថយន្តនឹងចាប់ផ្តើមនៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ បើតាមការគ្រោងទុក។ រោងចក្រនេះត្រូវបានរំពឹងថានឹងអាចតម្លើងរថយន្តបានដល់ទៅ ១០ ០០០គ្រឿងក្នុងមួយឆ្នាំ។

US Car Assembly Plant Inaugurated in Pursat Province - Construction & Property News
ប្រភពរូបភាព Construction & Property News
  • រោងចក្រទី៤ រោងចក្រផលិតរថយន្ដ Ford របស់ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd.

RMA Cambodia ជាក្រុមហ៊ុនទទួលបានសិទ្ធិផលិតរថយន្ដ Ford ដូចជា Ford Ranger (ប្រភេទ Wildtrak, XLT, XL) និង Ford Everest (ប្រភេទ Titanium, Sport) និង Ford Territory។ អ្វីដែលកាន់តែពិសេសរថយន្ដផលិតនៅរោងចក្រផលិត Ford មានមូលដ្ឋាននៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានវាយស្លាក Made In Cambodia។

GTV MOTOR CO LTD | Advan Auto - The Best Auto News In Cambodia
រូបតំណាង
  • រោងចក្រទី៥ រោងចក្រដំឡើងរថយន្ដ GTV របស់ក្រុមហ៊ុន GTV Motor Co., Ltd.

សម្រាប់ GTV Motor Co., Ltd. ជាក្រុមហ៊ុនតំណាងជាតិ បានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០២២ ហើយរថយន្ដទទួលបានការគាំទ្រខ្លាំងគឺរថយន្ដភីកអាប់ គោព្រៃ និង GTV Kian។ រោងចក្រតំឡើងរថយន្ដមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

Toyota's assembly plant plans to assemble more than 1,300 vehicles in Cambodia - Khmer Times
ប្រភពរូបភាព Khmer Times
  • រោងចក្រទី៦ រោងបង្គុំនិងដំឡើងរថយន្ដ Toyota របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd.

សម្រាប់ Toyota Tsusho Manufacturing (Cambodia) Co., Ltd. ជាក្រុមហ៊ុនទទួលបានសិទ្ធិផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ រថយន្តម៉ាក Toyota ត្រូវបានផ្គុំនិងតំឡើងនៅកម្ពុជាមានដូចជា Toyota Hilux និង Toyota Fortuner។

ប្រភពរូបភាព Cambodia Automotive Industry Federation
  • រោងចក្រទី៧ រោងចក្រដំឡើងរថយន្ដប្រភេទដឹក ISUZU របស់ក្រុមហ៊ុន K Cambodia Co., Ltd.

រោងចក្រតម្លើងរថយន្តប្រភេទ ISUZU ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយរោងចក្រផ្គុំដំឡើងរថយន្តនេះ មានទុនវិនិយោគ ៧,៣លានដុល្លារ អាចបង្កើតការងារបានចំនួន ១៦៦កន្លែង បើកដំណើរការនៅដើមខែមេសា ឆ្នាំ២០២៣។

Hyundai to invest $2.7 billion in Georgia factory hit by ICE raid | The Verge
រូបតំណាង
  • រោងចក្រ៨ រោងចក្រដំឡើងរថយន្ដ Hyundai របស់ក្រុមហ៊ុន Camko Motor Co., Ltd. 

សម្រាប់ Camko Motor Co., Ltd. ជាក្រុមហ៊ុនទទួលបានសិទ្ធិដំឡើងរថយន្តម៉ាក Hyundai នៅកម្ពុជា មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុង និងបើកដំណើរការក្នុងឆ្នាំ២០១១។

THACO exports global-quality KIA passenger cars
រូបតំណាង
  • រោងចក្រ៩ រោងចក្រដំឡើងរថយន្ដ Kia របស់ក្រុមហ៊ុន HGB Motors Assembly Co., Ltd.

សម្រាប់ HGB Motors Assembly Co., Ltd. ជាក្រុមហ៊ុនតម្លើងរថយន្តម៉ាក Kia មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

No photo description available.
ប្រភពរូបភាព Discover ASEAN
  • រោងចក្រទី១០ រោងចក្រដំឡើងរថយន្ដ  Ssangyong, Daehan និង Sino របស់ក្រុមហ៊ុន Daehan Auto (Cambodia) Co., Ltd.

សម្រាប់ Daehan Auto (Cambodia) Co., Ltd. ជាក្រុមហ៊ុនតម្លើងរថយន្តម៉ាក Ssangyong និង Daehan និង Sino ដោយរោងចក្ររបស់ពួកគេបានបើកដំណើរការក្នុងឆ្នាំ២០១៨ និងមានទីតាំងស្ថិតនៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម