
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដំឡើងតម្លៃលក់របស់រថយន្តអគ្គិសនីសុទ្ធ Tesla Model Y Juniper ម៉ូដែល Long Range ដល់ទៅ ១០ ០០០ ដែលស្មើនឹង ១ ៤០០ ដុល្លារ ខណៈតម្លៃរបស់ម៉ូដែល standard មិនមានការផ្លាស់ប្តូរនោះទេ ។
សម្រាប់ Tesla Model Y ម៉ូដែល Long Range ដំណើរការដោយ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៤០ សេះ និងអាគុយទំហំ ៧៨,៤ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៤ គីឡូម៉ែត្រ អាចបើកបរបានចំងាយ ៧១៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
គួរឲ្យដឹងថា បន្ទាប់ពីដំឡើងតម្លៃលក់របស់រថយន្តអគ្គិសនីសុទ្ធ Tesla Model Y Juniper ម៉ូដែល Long Range គឺមានតម្លៃ ៤៣ ២៧០ ដុល្លារ ខណៈតម្លៃចាស់ ៤១ ៩៥០ ដុល្លារ នៅទីផ្សារប្រទេសចិន ។ លើសពីនេះ រថយន្តនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយទទួលបានការបញ្ជាទិញដល់ទៅ ២០០ ០០០ គ្រឿងត្រឹមរយៈពេលខ្លី ៕