[ទីផ្សារបរទេស] ក្រុមហ៊ុន Bentley ទើបតែបង្ហាញលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទីមួយនៃឆ្នាំ២០២២ ដែលទទួលបានលទ្ធផលល្អខ្លាំងលើប្រាក់ចំណេញ ដោយមានការកើនឡើង ១៦២% សរុបគឺ ១៧២,៩លានដុល្លារណោះ។
ប្រាក់ចំណេញកើនឡើងមែនពិត ប៉ុន្តែការលក់រថយន្តមានការធ្លាក់ចុះ ៥% ហើយប្រាក់ចំណូលដែលបានពីការលក់រថយន្តមួយគ្រឿងគឺមានចន្លោះពី ១៩៤ ០០០ដុល្លារ ទៅ ២២៤ ០០០ដុល្លារ។ ពេលបូកផ្សំប្រាក់ចំណូលនេះជាមួយចំនួនលក់ ៣ ២០៣គ្រឿង ក្នុងរយៈពេល៣ខែ គេអាចយល់បានថាហេតុអ្វីប្រាក់ចំណេញរបស់ Bentley មានការកើនឡើងខ្លាំងបែបនេះ។
ក្រុមហ៊ុន Bentley និយាយថាចំណាប់អារម្មណ៍លើរថយន្តស៊េរីខ្ពស់ដូចជា Continental GT, Mulliner និង Speed មានការកើនឡើងខ្លាំងនៅអឺរ៉ុប ដោយនៅទីផ្សារនេះមានកំណើនលក់ ៣៨%៕